• 2019-03-13 03:44:58
  • ព័ត៌មាន

មូលនិធិ​អាជីវកម្ម​ឌីជីថល​របស់ Smart បន្ថែម​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ធំ​ ២ ទៀត

  • 2019-03-13 03:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata (SADIF) បាន​ប្រកាស​ពី​ការ​វិនិយោគ​ចុងក្រោយ​បំផុត​របស់​ខ្លួន ក្នុង​ក្រុមហ៊ុន Okra Solar ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​កម្មវិធី​ថា​មពល solar ក្នុង​​កម្ពុជា និង​ក្រុមហ៊ុន Sousdey Cambodia ដែល​ជា​កម្មវិធី​ទីផ្សារ​បែប​ឌីជីថល និង​ដំណោះស្រាយ​សហគ្រាស​សម្រាប់​ការ​គ្រប់​គ្រង​ទំ​នាក់​ទំនង​ជាមួយ​អតិថិជន។ តាម​រយៈ​ការចូលរួម​ជា​មួយ​នឹង​ក្រុម​ក្រុមហ៊ុន Morakot Technology, Joonaak Delivery, Nham24 និង Agribuddy ក្រុម​វិនិយោគិន​នៃ​អាជីវកម្ម​ឌីជីថល​ក្នុងស្រុក​របស់​មូល​និធិ SADIF បាន​ព​ង្រី​ក​វិសាលភាព​របស់​ខ្លួន​រហូតដល់ ៦ ក្រុមហ៊ុន​ហើយ។

​ក្នុង​ពេល​នេះ មូលនិធិ SADIF គឺជា​សហ​វិនិយោគិន ជាមួយ​មូលនិធិ Schneider Energy Access Fund (Schneider Electric)។ មុន​ពេល​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​មូលនិធិ SADIF ក្រុមហ៊ុន Okra ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សំខាន់ៗ ដូចជា​អង្គការ UKAid និង អង្គការ SNV Netherlands Development Organization។

លោក គឹម បូរ៉ា ដៃគូ​របស់​ក្រុមហ៊ុន Mekong Strategic Partners ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​គ្រប់​គ្រង​មូល​និ​ធិ SADIF បាន​ឲ្យ​ដឹងថា​៖ «​ការ​វិនិយោគ​របស់​យើង​ទៅ​ក្នុង​ក្រុមហ៊ុន Okra បញ្ជាក់​ពី សារ​សំខាន់​នៃ​របក​គំហើញ​ថ្មី ដើម្បី​ដោះស្រាយ បញ្ហា​ទាក់ទង​ទៅ​នឹង​ប្រជា​ពល​រដ្ឋ​ដែល​ខ្វះខាត​ការ​ផ្គត់​ផ្គង់​បំ​ផុត ខណៈ​ពេល​ដែល​ពួកគេ​បន្ត​ការចូលរួម​ផ្ដល់​នូវ​កំណើន​សេដ្ឋកិច្ច​និង​បង្កើត​ឥទ្ធិ​ពល​ក្នុង​មាត្រដ្ឋាន​សកល។ ក្រុមហ៊ុន Sousdey Cambodia ផ្ដោត​លើ​ល្បឿន ក៏ដូចជា​ទំហំ​នៃ​កម្មវិធី​ដែល​មាន​មូលដ្ឋាន​លើ AI ដើម្បី​ដោះស្រាយ​បញ្ហា​ទា​ក់ទង​នឹង​ការចូលរួម​របស់​អតិថិជន»។

លោក ថូ​ម៉ាស់ ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​បញ្ជាក់ថា​៖ «​អគ្គិសនី​គឺជា​កត្តាចាំបាច់​មួយ​សម្រាប់​ជីវភាព​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ទូទៅ ប៉ុន្តែ មនុស្ស​ជាង​១,២​ពាន់​លាន​នាក់​នៅក្នុង​ពិ​ភព​លោក​បន្ត​រស់នៅ​ដោយ​គ្មាន​អគ្គិសនី​គ្រប់​គ្រាន់​។ បច្ចេកវិទ្យា​ខុសប្លែក​ពី​គេ និង​គំរូ​អាជីវកម្ម​របស់​ក្រុមហ៊ុន Okra មាន​សមត្ថភាព​ផ្គត់​ផ្គ​ង់ និង​ឆ្លើយតប​ជា​វិជ្ជមាន​ដល់​ពល​រដ្ឋ​ដែល​រស់នៅ​​គ្មាន​​អគ្គីសនី​ក្នុង​ប្រទេស​កម្ពុជា និង​ផ្គត់​ផ្គង់​លើ​ពី​នេះ​ទៅទៀត»។

លោក ថូ​ម៉ាស់ ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata

Okra គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បែប “Internet of Things (IoT)” ដោយ​ជួយ​សហ​គម​ន៏​ជន​បទ​ដាច់ស្រយាល​ក្នុង​ការ​ទទួល​បាន​បច្ចេក​វិទ្យា​ព​ន្លឺ​ព្រះអាទិត្យ​ដែល​មាន​តម្លៃ​​សម​រម្យ​ដោយ​ប្រើ​​ថា​ម​ពល​ចែកចាយ​ទំនើប។ ក្រុមហ៊ុន​នេះ បាន​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​ប្រជា​ពល​រដ្ឋ​ជា ៥០០ នាក់ និង​គ្រួសារ​ជាង​ ១០០ ​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ការ​សាកល្បង​ និង​​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ជា​មួយ​នឹង​ក្រុមហ៊ុន​ចែកចាយ​អគ្គិសនី​ជាតិ និង​អន្តរជាតិ​ជាច្រើន។ នា​ពេល​ថ្មី​នេះៗ ក្រុមហ៊ុន​បាន​ចុះ​កិច្ចសន្យា​ក្លាយ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​បច្ចេកវិទ្យា លើ​មូលនិធិ​វិនិយោគ​ហេដ្ឋារចនាសម្ពន្ធ ដែល​មាន​គោល​បំណង​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ប្រជា​ពល​រដ្ឋ​ ៤ ​ម៉ឺន​នាក់​ក្នុង​ប្រទេស​ហ្វីលីពីន ស្រប​ពេល​គ្រួសារ​ប្រហែល​ ២ ​លាន​៤ ​សែន​នាក់​រស់នៅ​ដោយ​គ្មាន​ថា​ម​ពល​អគ្គិសនី​នៅឡើយ។

ក្នុង​នោះ លោក Djibril Cisse ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sousdey Cambodia ​ដែល​​ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ទីផ្សារ​ក្នុងស្រុក ដែល​ប្រើប្រាស់​សេវា​ឆ្លងឆ្លើយ​ស្វ័យប្រវត្តិ​លើ​កម្មវិធី Facebook Messenger និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​បង្កើត​កម្មវិធី Khmer Natural Language Processing ដែល​ផ្តោត​លើ​កម្មវិធី​ AI បាន​លើក​ឡើង​ថា ​៖ «​ការ​ផ្ដល់​ប្រាក់​ពី​មូល​និធិ SADIF នឹង​ជួយ​ដល់​ការ​អភិ​វ​ឌ្ឍ​កម្មវិធី​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ខណៈ​ពេល​ពង្រឹង​ការ​ខិត​ខំ ប្រឹង​ប្រែង​ផ្នែក​លក់ និង​ទីផ្សារ​ដើម្បី​ព​ង្រី​ក​ផលិតផល​របស់​យើង​។ ក្រុមហ៊ុន Sousdey Cambodia សង្ឃឹមថា នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Smart ក្រុមហ៊ុន Forte និង ក្រុមហ៊ុន​MSP ដើម្បី​ជួយ​ដល់​អតិ​ថិ​ជន​សហគ្រាស និង​បង្កើត​ផលិតផល លំដាប់ថ្នាក់​ពិ​ភ​ព​លោក​របស់​សហគ្រាស​»​។

លោក Charles Cheo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង Forte និង​ជា​ក្រុមហ៊ុន​ដៃ​គូ​​របស់​មូល​និធិ SADIF បាន​បន្ថែម​ថា​៖ «​កំណើន​ទីផ្សារ​យ៉ាង​ឆាប់​រ​ហ័​ស​នៃ​ពាណិជ្ជកម្ម​អេ​ឡិ​ច​ត្រូ​និក ផ្ដល់ឱកាស​ដល់​ពាណិជ្ជករ​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​អតិ​ថិ​ជន​ដ៏​ច្រើន​។ ទោះជាយ៉ាងណា​ក៏ដោយចំ​ណុ​ច​អកុសល​ជាទូទៅ គឺថា ចាប់តាំងពី​ប្រតិបត្តិការ​ទាំងអស់​ត្រូវ​បាន​ដំណើរការដោយ​ដៃ បញ្ហា​អាច​កើតមានឡើង​នៅក្នុង​ដំណើរការ​ទាំងមូល​។ ដំណោះស្រាយ​សហគ្រិន​របស់​ក្រុមហ៊ុន Sousdey មាន​សមត្ថភាព​ក្នុង​កត់សម្គាល់​ទាំង​អតិ​ថិ​ជន និង​ពាណិជ្ជករ​»​៕

អត្ថបទ៖ សុខណា

មតិយោបល់