• 2019-03-13 04:10:00
  • ព័ត៌មាន

បើ​ទៅ​លេង ​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​នៅ​កោះ​ពេជ្រ កុំ​ភ្លេច​ចូល​មើល​របស់ ៣ នេះ​

  • 2019-03-13 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Digital Cambodia 2019 ដែល​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង​បង្អស់ ធំ​ជាង​គេ នឹង​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មីនា​ឆ្នាំ ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។

តោះ! ឆែក​មើល​ហ្គេម​សប្បាយៗ ៣ ដែល​អ្នក​មិន​គួរ​រំលង

១) ​AR Facebook Frame

រូបតំណាង

​បច្ចេកវិទ្យា AR នេះ​អាច​ឲ្យ​អ្នក​ថត​រូប​ដាក់ Sticker ស្អាត​ៗដែល​រចនា​ដោយ​ទឹក​ដៃ​អ្នក​ឌីហ្សាញ​ខ្មែរក្រុម Osja AR។ ក្នុង​នោះ​មាន​ទាំង Logo Sabay និង Digital Cambodia ផុស​​លើ Facebook បាន​ងាយៗ​ដូច​ទៅ​កម្មវិធី បណ្ដាញ​សង្គម​ដទៃ​ដែរ។ ចុចសាកល្បងលេងនៅទីនេះ fbcameraeffects

២) ​វ៉ែនតា VR

​បច្ចេកវិទ្យា​វ៉ែនតា VR នេះ​អ្នក​អាច​រីករាយ​ទស្សនា​វីដេអូ​និង​រូបភាព ​ជា​ច្រើន​ពាន់​សន្លឹក​ដែល​ផ្តិត​យក​បាន​ដោយ​ក្រុមការងារ ផ្លូវ​ទៅ​ស្រុក ​នៅ​ទូទាំង​ខេត្ត-រាជធានី ២៥ ក្នុង​ប្រទេស​កម្ពុជា។

រូបតំណាង

៣) ​លេង​ហ្គេម​សប្បាយៗ Wire loop game

​ហ្គេម​ដ៏​​និយម​មួយ ដែល​ភាគ​ច្រើន​ឃើញ​មាន​នៅ​លើ​ខ្សែ​ភាពយន្ត​ល្បីៗ​គេឲ្យ​ឈ្មោះ​ថា Wire loop game។ ជាប្រភេទហ្គេមដែលអ្នកកាន់ចង្កៀបមួយ រួចអូសឆ្លងកាត់របាស្ពាន់ឲ្យផុត ទើបអាចឈ្នះបាន ហើយជាពិសេស​ ​យុវវ័យ​ ក៏​អាច​ចូល​លេង​បាន​ដែរ៕

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់