• 2019-03-11 06:48:38
  • ព័ត៌មាន

រំជួលចិត្ត! ពេលដឹងរឿង ៣ យ៉ាងដែល Smartgo+ ធ្វើជូនមន្ទីរពេទ្យគន្ធបុប្ផា

  • 2019-03-11 06:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សម្ពោធ​ក្រុមហ៊ុន​ជា​ផ្លូវ​ការ​ ដែល​មាន​អ្នក​ចូល​រួម​ច្រើន​ពាន់​នាក់​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​ ២០១៩ ហើយ​ភ្លាម Smartgo+ បាន​ធ្វើ​រឿង​ ៣ យ៉ាង​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ទទួល​បាន​​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់ នោះ​គឺ ៖

១. ជូន​ទឹក​ប្រាក់ ៤,០០០,០០០ រៀល

២. ជូន ១% នៃ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន

៣. ជូន ២% ចំពោះ​អតិថិជន​ដែល​​ដំឡើង​ App Smargo+ ក្រោម ID​ លេខ ​៣ (រាល់​ពេល​ដែល​ហៅ​ជិះ)។

ក្រោយ​ពី​បាន​​ដំឡើង​អ្នក​បើកបរ​ជិត ១ ​ម៉ឺន​គ្រឿង​ Smartgo+ ទទួល​បាន​ការ​គាំទ្រ​និង​ទាញ​យក​ ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​ប្រើប្រាស់ ហើយ​ក៏​ទទួល​បាន​ការ​កោតសរសើរ​ពី​ភាព​ងាយ​ស្រួល​ប្រើប្រាស់ និង​សេវា​រហ័ស​គាប់ចិត្ត។ ​ការ​ប្រើ​ប្រាស់​ Smartgo+ម្ដង ប្រៀប​ដូច​​ជា​ផ្ដល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ម្ដង​ដែរ ​ដោយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ពិត​ជា​ត្រូវ​ការ​ជំនួយ​ជា​ច្រើន​ដើម្បី​ជួយ ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា។

គួរ​ដឹង​ថា​ App Smartgo+ គឺ​ជា​កម្មវិធី​ហៅ តាក់ស៊ី និង​កង់បី ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ ដូច​នេះ​ជួយ​គាំទ្រ​​ដោយ​ធ្វើ​ការ​ទាញ​យក​ App Smartgo+ និង​ចុះ​ឈ្មោះ​ដោយ​ដាក់​ ID​ លេខ ៣៕

អត្ថបទ៖ សុខហេង

មតិយោបល់