• 2019-03-10 02:35:31
  • គន្លឹះ

Apple ចេញ​វីដេអូ​ថ្មី បង្ហាញ​ថា​ iPhone អាច​ធ្វើ​អ្វី​បាន​ខ្លះ

  • 2019-03-10 02:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ Apple បាន​បញ្ចេញ​វីដេអូ​ចំនួន ៥ ​ដែល​បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​​មុខងារ​ពិសេសៗ​មួយ​ចំនួន​នៅ​លើ iPhone។ នៅ​ថ្ងៃ​នេះ​ Apple បាន​បន្ថែម​វីដេអូ ៥ ទៀត​​ ដែល​​បង្ហាញ​អំពី​មុខងារ​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន។

វីដេអូ​ទី​មួយ​បង្ហាញ​អំពី​សមត្ថភាព​ធន់​នឹង​ទឹក​របស់ iPhone ជំនាន់​ចុង​ក្រោយ ដោយ​អ្នក​ប្រើ​ប្រាស់​មិន​បាច់​បារម្ភ​ថា​ទូរសព្ទ​នឹង​​ខូច​ពេល​ត្រូវ​ទឹក​នោះ​ឡើយ។

វីដេអូ​ទី​ពីរ​បង្ហាញ​អំពី​​ការ​ប្រើ​ប្រាស់​ផ្ទៃ​មុខ​ដើម្បី​ដោះ​សោ ជា​មួយ​មុខងារ​ FaceID ដែល​ចូល​មក​ជំនួស​ TouchID និង​មាន​សុវត្ថិភាព​ខ្ពស់។

វីដេអូ​​ទីបី​បង្ហាញ​អំពី​ការ​ស្វែង​រក​រូបភាព​ល្អ​ ក្នុង​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ថត​ដោយ​ប្រើ​មុខងារ Live Photo។

វីដេអូ​បន្ទាប់​បង្ហាញ​អំពី​ការ​ជជែក​ជា​មួយ​អ្នក​ជំនាញ​របស់​ Apple លើ​បញ្ហា​ណា​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​កំពុង​ជួប​ប្រទះ ដើម្បី​ដោះ​ស្រាយ​ភ្លាមៗ​ដោយ​មិន​បាច់​ទៅ​ដល់​​កន្លែង​ផ្ដល់​សេវា។

វីដេអូ​ចុង​ក្រោយ​បង្ហាញ​អំពី​ការ​រក្សា​ទុក​ Boarding Pass លើ​ iPhone ដែល​មាន​ភាព​ងាយ​ស្រួល​បំផុត៕​​​​​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់