• 2019-03-08 03:55:00
  • ព័ត៌មាន

S10 មិន​ទាន់​បាន​កាន់​ផង! ឥឡូវចេញ Render រូបភាព Galaxy Note 10 មក​ទាំង​ភ្នែន

  • 2019-03-08 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ចេញ​ផ្សាយ​ Samsung Galaxy S10 និង Galaxy S10+ កាល​ពី​ថ្ងៃ​ទី ២០ ​កុម្ភៈ ឆ្នាំ ២០១៩ កន្លង​ទៅ ​ក៏​ជំរុញ​ឲ្យ​ក្រុម​ការងារ​គេហទំព័រ PhoneArena បាន​មាន​គំនិត​ស្រមៃ​ចេញ​នូវ​រូបរាង Galaxy Note 10 ដែល​ដូច​គ្នា​សឹង​ទាំង​ស្រុង​ធៀប Galaxy S10 5G។ រូបភាព Render បែប 3D ជា​ច្រើន​សន្លឹក ​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សាទរ​យ៉ាង​ពេញ​ទំហឹង។

Note 10 នឹង​យក​ការ​រចនា​តាម S10 5G ដែល​ជា​ស្មាតហ្វូន​មាន​តម្លៃ​ថ្លៃ​បំផុត​ជំនាន់​ក្រោយ​នេះ ដោយ​មាន​កាមេរ៉ា ៦ គ្រាប់​មុខ​ក្រោយ និង​ចំណុច​ខុស​គ្នា​ត្រង់​ការ​បំពាក់​ប៊ិច S Pen មាន​លើ​ត្រកូល Note មួយ​គត់។ ប្រភព PhoneArena ជឿជាក់​ថា​កាមេរ៉ា​ក្រោយ ៤ គ្រាប់​នឹង​មាន​ទំហំ 12MP (Wide Len), 12MP (Telephoto Len), 16MP (Utrawide Len) និង​ប្រភេទ 3D Depth Len សម្រាប់​ដំណើរការ​កម្មវិធី 3D និង AR ជា​ដើម។

ចំពោះ​ជម្រើស​ពណ៌​ដូច​បង្ហាញ​ក្នុង​រូប Render ​មាន​ច្រើន​ពណ៌ រួម​បញ្ចូល​ទាំង​លឿង បៃតង ខៀវ និង​ពណ៌​ផ្កាឈូក​បែក​ស្វាយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់