• 2019-03-06 09:26:00
  • ព័ត៌មាន

ខ្លាំងមែន Toyota ចាប់ដៃទីភ្នាក់ងារ​អវកាស​ជប៉ុន សម្រេច​ផែនការ​ឡើងឋាន​ព្រះចន្ទ​

  • 2019-03-06 09:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​តូយូតា បាន​ចាប់ដៃ​គូ​ជា​មួយ​ទីភ្នាក់ងារ​អវកាស​ជប៉ុន ហៅ​កាត់ JAXA(Japan Aerospace Exploration Agency) ក្នុង​គម្រោង​បេសកកម្ម​ឡើង​ទៅ​កាន់​ព្រះចន្ទ ដោយ​បញ្ជូន​យាន​ចុះ​ចត​មួយ​គ្រឿង​។

អ្នកនាំពាក្យ​បាន​បង្ហើប​ថា ភាគី​ទាំងពីរ នឹង​ធ្វើ​ការ​ប្រកាស​បង្ហាញ​ជា​ផ្លូវការ នូវ​សេចក្ដី​លម្អិត​ជុំវិញ​បេសកកម្ម​នេះ នា​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

នេះ​ជា​លើក​ទី​២ ដែល​ក្រុមហ៊ុន​រថយន្ត​តូយូតា បាន​លូកដៃ​ក្នុង​បេសកកម្ម​នៅ​ទីអវកាស បន្ទាប់ពី​លើក​ទី​១ ក្រុមហ៊ុន​នេះ​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​អវកាស​ជប៉ុន ផលិត​មនុស្ស​យន្ត​ធុន​តូច​១គ្រឿង ដើម្បី​បញ្ជូន​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​។

រូបតំណាង

មួយ​រយៈ​ចុងក្រោយ​នេះ ប្រទេស​មហា​អំណាច​មួយ​ចំនួន បាន​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ព្រះចន្ទ​សា​ជាថ្មី បន្ទាប់ពី​អវកាស​យានិក​នៃ​សហរដ្ឋ​អាមេរិក បាន​ជាន់​នៅ​លើ​ឋាន​ព្រះចន្ទ កាល​ពី​ជាង ៥០​ឆ្នាំ​មុន​។

ទីភ្នាក់ងារ​អវកាស NASA គ្រោង​បញ្ជូន​យាន​ចុះចត​ដែល​គ្មាន​មនុស្ស​បើក ទៅ​កាន់​ព្រះចន្ទ នៅ​ក្នុង​ឆ្នាំ​២០២៤។ កាល​ពី​ឆ្នាំ​២០១៧ ជប៉ុន​បង្ហើប​ពី​គម្រោង​បញ្ជូន​មនុស្ស ឡើង​ទៅ​ព្រះ​ចន្ទ ឆ្នាំ​២០៣០​។

ប្រទេស​៣ ដែល​ធ្លាប់​បញ្ជូន​យាន​ចុះចត​របស់​ខ្លួន ទៅ​កាន់​ភព​រណប​ដែល​មាន​ចម្ងាយ ៣៨៤០០០ គីឡូម៉ែត្រ​ពី​ផែនដី​នេះ មាន​ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និង​ចិន៕

អានអត្ថបទបន្ត៖

ប្រភព៖ Kley Kley ប្រែ​សម្រួល៖ លាភ

មតិយោបល់