• 2019-03-04 09:35:12
  • ព័ត៌មាន

ជា​មេ Facebook ប៉ុន្តែ​ Mark Zuckerberg ​នៅ​តែ​ធ្វើ​ការ​ច្រើន​ម៉ោង​បែប​នេះ

  • 2019-03-04 09:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំនួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បាន​លេច​ឡើង​លើ​វិបសាយ​សួរ​សំនួរ​ Quora ដោយ​បាន​ចោទ​សួរ​ថា «តើ​​​ក្នុង​មួយ​សប្ដាហ៍​លោក​ Mark Zuckerberg ចំណាយ​​ពេល​ប៉ុន្មាន​ម៉ោង​ធ្វើ​ការ​នៅ​ការិយាល័យ​របស់​ខ្លួន?»

​គណនី​ឈ្មោះ​ Lee Byron ដែល​អះអាង​ថា​ធ្វើ​ការ​នៅ​ Facebook តាំង​ពី​ឆ្នាំ​ ២០០៨ បាន​​រៀប​រាប់​​ពី​​ការ​មើល​ឃើញ​ជាក់​ស្ដែង​ព្រោះ​ថា​គាត់​​អង្គុយ​ធ្វើ​ការ​ក្បែរ​​លោក​ Mark Zuckerberg នៅ​ទីស្នាក់ការ​ Facebook។ Lee បាន​រៀប​រាប់​ដូច​នេះ ៖

«រៀង​រាល់​ព្រឹក​គាត់​​ឧស្សាហ៍​​មក​ធ្វើ​ការ​មុន​ខ្ញុំ​ហើយ​សូម្បី​តែ​​​ពេល​ដល់​ម៉ោង​ចេញ​ក៏​ចេញ​ក្រោយ​គេ​ដែរ។ ខ្ញុំ​អាច​និយាយ​ថា​គាត់​នៅ​ក្នុង​ការិយាល័យ​​ពី​ ៩-១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ពេល​ខ្លះ​ពួក​យើង​មាន​គម្រោង​ការ​សំខាន់ៗ​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ស្ម័គ្រចិត្ត​ធ្វើ​ការ​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​ Mark អាច​​នឹង​មក​ត្រួត​ពិនិត្យ​​ថា​ផែនការ​​ដំណើរ​ការ​យ៉ាង​ម៉េច។ ខ្ញុំ​​គួរ​តែ​និយាយ​ថា​វា​ជា​រឿង​ល្អ​ដែល​​មាន​គាត់​នៅ​ក្បែរ​ពួក​យើង​ជា​ញឹកញាប់ និង​រឿង​ដែល​គាត់​សម្រេច​​អង្គុយ​ធ្វើ​ការ​រួម​ជា​មួយ​បុគ្គលិក​ដទៃ»។

ដោយ​ឡែក​​ស្ថាបនិក Facebook ក៏​ធ្លាប់​ឆ្លើយ​តប​នឹង​សំនួរ​នេះ​ដោយ​​ឲ្យ​ដឹង​ថា បើ​រាប់​តែ​ពេល​នៅ​ការិយាល័យ​​មួយ​សប្ដាហ៍​គឺ​ចំណាយ​ពី​​ ៥០-៦០ ម៉ោង។ ប៉ុន្តែ​បើ​រាប់​ពី​ពេល​វេលា​ទាំង​អស់​ដែល​គាត់​គិត​ដល់​បេសកកម្ម​របស់​ក្រុមហ៊ុន ​គឺ​ពេញ​មួយ​ជីវិត៕​​​​​

ប្រភព៖ Quora ប្រែ​សម្រួល៖ សុខហេង

មតិយោបល់