• 2019-03-04 08:45:00
  • ផលិតផលថ្មី

ចេញ​ផ្លូវការ​ហើយ នេះ​អ៊ុតតម្លៃ VIVO V15 នៅ​ទីផ្សារ​ប្រទេស​ថៃ​ តិច​មើល៎!

  • 2019-03-04 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​គេហទំព័រ GSMArena បាន​ចុះ​ផ្សាយ​មុន​នេះ​បន្តិច វត្តមាន​ស្មាតហ្វូន​ Vivo V15 បច្ចុប្បន្ន​កំពុង​មានលក់​លើ​ទីផ្សារ​ប្រទេស​ថៃ, ម៉ាឡេស៊ី និង​កម្ពុជា។ ធុន​តូច​នេះ​ធៀប​នឹង​រៀម​ចម្បង V15 Pro ខុស​ត្រង់​ប្រភេទ​បន្ទះ​ឈីប និង​ទំហំ​កាមេរ៉ា​មុខ​ដោយ V15 មាន​ត្រឹម 32MP ប៉ុន្តែ​ប្រភេទ Pop-up ផុស​ឡើង​លើ​ដូច​គ្នា។

ប្រភព​ខាង​លើ​បង្ហើប​ថា​សម្រាប់​ទីផ្សារ​ប្រទេស​ថៃ ពេល​នេះ​អតិថិជន​អាច​ជាវ​បាន​ក្នុង​តម្លៃ​ ១០ ៩៩៩ បាតឬ​ប្រហែល ៣៤៥ ដុល្លារ ប៉ុន្តែ​នៅ​ទីផ្សារ​កម្ពុជា​និង​ម៉ាឡេស៊ី​មិន​ទាន់​ត្រូវ​បាន​ប្រកាស​តម្លៃពី​ក្រុមហ៊ុន Vivo នៅ​ឡើយ។

V15 បំពាក់​នូវ​បន្ទះ​ឈីប Helio P70 អម RAM 6GB មាន​អេក្រង់ LCD ទំហំ ៦,៥៣ អ៊ីញ កម្រិត FullHD+ មាត្រដ្ឋាន ១៩,៥:៩។ អង្គ​ផ្ទុក​ខាង​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ​គាំទ្រ​ការ​បន្ថែម microSD ខាង​ក្រៅ ខណៈ​ប្រព័ន្ធ​កាមេរ៉ា​បី​គ្រាប់​ផ្នែក​ខាង​ក្រោយ​មួយ​ទំហំ 12MP មាន Aperture f/1.8 គ្រាប់​ទី​ពីរ​ទំហំ 8MP ប្រភេទ Wide-Angle មាន Aperture f/2.2 និង​គ្រាប់​ចុង​ក្រោយ 5MP ចាប់​យក​កម្រិត​ព្រាល មាន Aperture f/2.4។

ថាមពល​ថ្ម​ឡើង​ដល់ ៤ ០០០mAh ប៉ុន្តែ​នៅ​បន្ត​ប្រើប្រាស់​រន្ធ​សាក​ micro USB ដែល​ជា​ចំណុច​ខក​ចិត្ត​មួយ​សម្រាប់​ស្មាតហ្វូន​សេរ៊ី​ទំនើប​នេះ។ ប្រព័ន្ធ​ប្រតិបត្តិ​ដំណើរការ​ដោយ Android Pie អម​ផ្ទៃ​កម្មវិធី Funtouch 9 ​ជាមួយ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ខ្នង​ម៉ាស៊ីន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់