• 2019-03-04 02:28:18
  • ចំណេះដឹង

នេះ​តម្លៃ​អេក្រង់​​ធ្លុះ​ បំពាក់​លើ​ Galaxy S10+

  • 2019-03-04 02:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​របស់​ Tech Insights បាន​មាន​ឪកាស​ប្រើ​ប្រាស់​ Galaxy S10+ និង​បាន​ចេញ​ផ្សាយ​​តម្លៃ​ប៉ាន់ស្មាន​លើ​វត្ថុ​ធាតុ​ដើម​ដែល​ប្រើ​សម្រាប់​ផ្គុំ​ចេញ​ជា​ស្មាតហ្វូន​​នេះ​ឡើង។

តម្លៃ​ប៉ាន់​ស្មាន​នៃ​ថ្លៃ​វត្ថុ​ធាតុ​ដើម​ផលិត​ Galaxy S10+ គឺ​​​ប្រមាណ​ ៤២០ ដុល្លារ ដែល​តម្លៃ​នេះ​គឺ​មិន​បាន​គិត​បញ្ចូល​​ថ្លៃ​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ (R&D) និង​ថ្លៃ​ទីផ្សារ​អ្វី​នោះ​ទេ។

តាម​ការ​ប៉ាន់​ស្មាន​របស់​ Tech Insights ឃើញ​ថា​អេក្រង់​ OLED ដែល​មាន​​ចោះ​រន្ធ​សម្រាប់​ដាក់​កាមេរ៉ា​ Selfie មាន​តម្លៃ​ថ្លៃ​ជាង​គេ ជា​មួយ​តម្លៃ​ ៨៦,៥ ដុល្លារ បន្ទាប់​មក​គឺ​បន្ទះ​ឈីប​ដែល​មាន​តម្លៃ​ ៧០,៥ ដុល្លារ។ RAM ទំហំ ៨ GB គួប​ផ្សំ​នឹង​អង្គ​ផ្ទុក​ ១២៨ GB គឺ​មាន​តម្លៃ​ប្រមាណ​ ៥០,៥ ដុល្លារ។ ចំណែក​កាមេរ៉ា ៥ គ្រាប់​មាន​តម្លៃ​ ៥៦,៥ ដុល្លារ។

គួរ​ដឹង​ថា​ Galaxy S9+ ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន​មាន​តម្លៃ​វត្ថុ​ធាតុ​ដើម​សរុប​ ៣៧៥,៨ ដុល្លារ។ ដូច​នេះ​ Galaxy S10+ ត្រូវ​ចំណាយ​ថ្លៃ​ដើម​ច្រើន​ជាង។​ ប៉ុន្តែ​លើ Galaxy S9+ មាន​បំពាក់​ RAM ទំហំ​ត្រឹម​ ៦ GB អង្គ​និង​​ផ្ទុក​ទំហំ ៦៤ GB ​តែ​ប៉ុណ្ណោះ៕​​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់