• 2019-03-03 06:56:50
  • ប្រវត្តិបច្ចេកវិទ្យា

ប្រទេស​ ៥ បានលេង​ធម៌​ក្ដៅ​ដាក់​ YouTube

  • 2019-03-03 06:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

​YouTube ជា​ប្រព័ន្ធ​ចែក​ចាយ​វីដេអូ​ដ៏​ធំ​មួយ​ក្នុង​លោក​ដែល​មាន​​ប្រើ​ប្រាស់​​​ក្នុង​ប្រទេស​ជា​ច្រើន​ ប៉ុន្តែ​ដោយ​សារ​តែ​បញ្ហា​មួយ​ចំនួន​បណ្ដាល​ឲ្យ​រដ្ឋាភិបាល​ប្រទេស​​មួយ​ចំនួន​​បិទ​​មិន​ឲ្យ​​​មាន​ការ​ប្រើ​ YouTube ជា​បណ្ដោះ​អាសន្ន និង ​ជា​រៀង​រហូត​ ក្នុង​ប្រទេស​ខ្លួន។

១. ប្រទេស​ចិន

មិន​មែន​តែ​ YouTube ទេ​​ ពោល​គឺ​សេវាកម្ម​របស់​ Google ទាំង​អស់​ រួម​ទាំង​ Facebok និង បណ្ដាញ​ទំនាក់​ទំនង​សង្គម​ធំៗ​ដទៃ​ទៀត​​ដែល​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក​ សុទ្ធ​តែ​ត្រូវ​បាន​បិទ​មិន​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ចិន។ ការ​បិទ​លើក​ទី​មួយ​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​ ២០០៧ រហូត​ដល់​ខែ​មីនា​ឆ្នាំ​ ២០០៨។ ក្រោយ​មក​នៅ​ឆ្នាំ​ ២០០៩ ​ក៏​មាន​ការ​បិទ​សារ​ជា​ថ្មី​ដោយ​បិទ​មក​ទល់​បច្ចុប្បន្ន​ ប៉ុន្តែ​​នៅ​ហុងកុង​ និង ម៉ាកាវ​នៅ​តែ​អាច​ប្រើ​ YouTube បាន។

២. ប្រេស៊ីល

ឆ្នាំ​ ២០០៧ Daniella Cicarelli អតីត​មិត្ត​ស្រី​ Cristiano Ronaldo ​បាន​ប្រទះ​ឃើញ​វីដេអូ​​ខ្លួន​អាក្រាត​នៅ​លើ​ឆ្នេរ​សាច់​បាន​បែក​ធ្លាយ​​លើ​ YouTube។ ក្រោយ​មក​តារា​ម៉ូដែល​នេះ​ក៏​បាន​ប្ដឹង​ទៅ​កាន់​ YouTube ដោយ​បណ្ដាល​ឲ្យ​មាន​ការ​បិទ​មិន​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ប្រេស៊ីល​ចូល​ទៅ​កាន់​ YouTube បាន​រហូត​ដល់​វីដេអូ​អាក្រាត​បាន​លុប​ចេញ។

៣. ថៃ

នៅ​ឆ្នាំ​ ២០០៦ ​ប្រទេស​ថៃ​បាន​បិទ​មិន​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ខ្លួន​ចូល​ទៅ​កាន់​ YouTube ​បន្ទាប់​ពី​រក​ឃើញ​វីដេអូ​​វាយ​ប្រហារ​ចំនួន​ ២០ ហើយ​បាន​ទាមទារ​ឲ្យ​ YouTube ដក​វីដេអូ​ទាំង​នោះ​ចេញ​ទើប​ព្រម​បើក​ឲ្យ​ប្រើ​ប្រាស់​វិញ។ នៅ​ឆ្នាំ​ ២០០៧ ​ប្រទេស​ថៃ​បាន​បិទ​ YouTube ម្ដង​ទៀត​បន្ទាប់​ពី​​ឃើញ​វីដេអូ​​រយៈ​ពេល​ ៤៤ វិនាទី​ដែល​បាន​​ប្រមាថ​ដល់​ព្រះ​មហាក្សត្រ​ថៃ​ Bhumibol Adulyadej។ យ៉ាងណាក្ដី​​ប្រទេស​ថៃ​បាន​បើក​ឲ្យ​ប្រើ​ YouTube ជា​ថ្មី​នៅ​ថ្ងៃ​ ៣០ ខែ​សីហា​ ឆ្នាំ​ ២០០៧ បន្ទាប់​ពី​ YouTube យល់​ព្រម​លុប​វីដេអូ​ដែល​បង្ហាញ​ពី​ការ​ប្រមាថ។

៤. អ៊ីរ៉ង់

ចាប់​ពី​​ចុង​ឆ្នាំ​ ២០០៦ រហូត​ដល់​ ២០០៩ ប្រទេស​អ៊ីរ៉ង់​បាន​បិទ​ YouTube បន្ទាប់​ពី​វីដេអូ​អាសអាភាស​របស់​អ្នក​ចម្រៀង​​​អូប៉េរ៉ា​សញ្ជាតិ​អ៊ីរ៉ង់​បាន​លេច​ធ្លាយ​លើ​បណ្ដាញ​នេះ។ នៅ​ឆ្នាំ​ ២០១២ ក៏​មាន​ការ​បិទ​ជា​ថ្មី​​បន្ទាប់​ពី​វីដេអូ​ Trailer ចំណង​ជើង​​ Innocence of Muslims​​​ ​បាន​ចេញ​ផ្សាយ​លើ​ YouTube។ មក​ទល់​ពេល​នេះ​អ៊ីរ៉ង់​នៅ​បិទ​មិន​ឲ្យ​ប្រើ​ YouTube ដដែល។

៥. កូរ៉េ​ខាង​ជើង

YouTube ត្រូវ​បាន​បិទ​នៅ​កូរ៉េ​ខាង​ជើង​​ដោយ​សារ​ច្បាប់​របស់​ប្រទេស​ទាក់​ទង​នឹង​អ៊ីនធឺណិត។ ចាប់​តាំង​ពី​ខែ​មេសា​ ឆ្នាំ​ ២០១៦ មាន​ការ​បិទ​លក្ខណៈ​ពេញ​លេញ​ ប្រសិន​បើ​នរណា​ម្នាក់​ព្យាយាម​បើក​ YouTube នឹង​ទទួល​រង​ពិន័យ​តាម​ច្បាប់​ប្រទេស៕​​​​​​​​​​​​​​​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់