• 2019-03-03 06:16:51
  • ព័ត៌មាន

បច្ចេកវិទ្យា​អេក្រង់​បត់​​របស់​ Samsung ធ្លាប់​ត្រូវ​គេ​លួច​បាន ​យក​លក់​ឲ្យ​​ក្រុមហ៊ុន​ចិន

  • 2019-03-03 06:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ​ឆ្នាំ​កន្លង​ទៅ​​ព្រះរាជអាជ្ញា​ស្រុក​នៃ​ក្រុង​​ Suwon នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ចោទ​ប្រកាន់​លើ​បុគ្គល​ចំនួន ១១ រូប​​​នៃ​ក្រុមហ៊ុន​មួយ​ ថា​បាន​លួច​បច្ចេកវិទ្យា​សម្ងាត់​ពី​ក្រុមហ៊ុន​ Samsung ដើម្បី​យក​លក់​ឲ្យ​ក្រុមហ៊ុន​ចិន។

​​​​​​​ឈ្មោះ​ក្រុមហ៊ុន​របស់​បុគ្គល​ទាំង ១១ រូប​ខាង​លើ​មិន​ត្រូវ​បាន​បង្ហាញ​​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​ជា​ក្រុមហ៊ុន​​ដែល​មាន​​​ជាប់​កុងត្រា​ជា​មួយ​ Samsung ​ក្នុង​ការ​ផលិត​គ្រឿង​បន្លាស់​សម្រាប់​អេក្រង់​ OLED របស់​ Samsung។ ក្នុង​ចំណោម​ ១១ រូប​នេះ​ មាន​ ៣ រូប​ត្រូវ​បាន​ចាប់​ខ្លួន​រង់​ចាំ​ការ​កាត់​ក្ដី ដោយ​ក្នុង​នោះ​រួម​មាន​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ។

​​​ពួក​គេ​ទាំង ១១ រូប​បាន​​រួម​ដៃ​គ្នា​​ផ្ញើ​គំនូរ​ព្រាង​ និង​​គំនូរ​បំព្រួញ​នៃ​​ផ្ទាំង​អេក្រង់​ OLED ដែល​មាន​និយាយ​អំពី​បច្ចេកវិទ្យា​​អេក្រង់​ OLED អាច​បត់​បាន​ 3D Lamination ដោយ​​បាន​​លក់​បច្ចេកវិទ្យា​សម្ងាត់​នេះ​​ឲ្យ​​ក្រុមហ៊ុន​ចិន​ក្នុង​តម្លៃ ១៤ លាន​ដុល្លារ។

ព្រះរាជអាជ្ញា​​បាន​ឲ្យ​ដឹង​ថា​ Samsung បាន​ចំណាយ​ពេល​ ៦ ឆ្នាំ​ និង​ទឹក​ប្រាក់​ ១៣០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​អេក្រង់​អាច​បត់​បាន​នេះ។ មក​ទល់​ពេល​នេះ​​​ការ​កាត់​ក្ដី​មិន​ទាន់​​បាន​កំណត់​​ពេល​វេលា​នៅ​ឡើយ​ទេ៕​​

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់