• 2019-03-02 04:05:00
  • ផលិតផលថ្មី

ឆ្ងល់​ថា ស្រោម​ការពារ​ទូរសព្ទ​បត់ រូប​រាង​យ៉ាង​ម៉េច​មែន​ទេ?

  • 2019-03-02 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ការ​ប្រកាស​ចេញ​ទូរសព្ទ​បត់​អេក្រង់​បាន​នៅ​ដើម​ឆ្នាំ ២០១៩ នេះ​ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង​ថា​ តើ​វា​អាច​ដាក់​ស្រោម​ការពារ​យ៉ាង​ម៉េច​ទៅ បើ​បត់​អីចឹង?

​ថ្មីៗ​នេះ ក្រុម​ហ៊ុន​ផលិត​ស្រោម​កាពារ​ស្មាតហ្វូន Spigen បាន​បញ្ចេញ​ឲ្យ​ដឹង ពី​រូបរាង​ Case ​សម្រាប់​ការពារ​ទូរសព្ទ​បត់​បាន Galaxy Fold ​ដែល​មាន​រូបរាង​សាមញ្ញ តែ​មាន​គុណភាព​ល្អ មាន​៣ ​ប្រភេទ​ឲ្យ​រើស​គឺ ស្រោម Tough Armor, Ultra Hybrid និង Thin Fit ​អាច​ធានា​នូវ​ការ​ប្រើប្រាស់​បាន​យូរ​ផង​ដែរ។ ចំពោះ​តម្លៃ​ខ្ទង់ ២០ ដុល្លារ​ប៉ុណ្ណោះ៕​

ប្រភេទ Ultra_hybrid
ប្រភេទ Tough Armor
ប្រភេទ Thin Fit

អានបន្ត៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

មតិយោបល់