• 2019-03-02 02:29:40
  • ព័ត៌មាន

Galaxy S10 មាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើន​មិន​ស្ទើរ​នៅ​ចិន ច្រើន​ជាង Galaxy S9

  • 2019-03-02 02:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ត្បិត​ថា​ Samsung មិន​ទាន់​បញ្ចេញ​តួ​លេខ​​ច្បាស់​លាស់​អំពី​​ចំនួន​កុម្ម៉ង់​ទិញ Galaxy S10 ប៉ុន្តែ​​កំពុង​មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ។

ផ្អែក​តាម​ Ice Universe ដែល​តែង​តែ​ចែក​រំលែក​ព័ត៌មាន​ផ្ទៃ​ក្នុង​នា​ពេល​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​ Galaxy S10/S10+ ​មាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើន​ខ្លាំង​មែន​ទែន​ក្នុង​ប្រទេស​ចិន។ ប្រភព​មួយ​នេះ​បាន​លើក​ឡើង​ថា​​​ចំនួន Galaxy S10/S10+ ដែល​លក់​​រយៈពេល ២ ម៉ោង​ដំបូង​ក្នុង​ប្រទេស​ចិន គឺ​ស្មើ​នឹង​ចំនួន​ Galaxy S9/S9+ លក់​បាន​ ២ ថ្ងៃ​ដំបូង។

ក្រៅ​ពី​ប្រទេស​ចិន​ នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ Galaxy S10 ក៏​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដែរ ដោយ​​​ធ្វើ​ឲ្យ​ Samsung ត្រូវ​​ពន្យារ​ពេល​ដឹក​ឲ្យ​ទៅ​អតិថិជន​។ ក្រោយ​មក​ Samsung ក៏​ត្រូវ​បង្ខំ​ចិត្ត​ផ្ដល់​រង្វាន់​តម្លៃ ១៣០ ដុល្លារ ជា​មួយ​ការ​កុម្ម៉ង់​ទិញ ដោយ​សារ​តែ​កាស​ Galaxy Buds អស់​ពី​ស្តុក​ផង​ដែរ៕​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់