• 2019-03-01 07:55:55
  • ចំណេះដឹង

ចំណេញមិនតិចម៉ឺនដុល្លារ ពេលលក់ LX 570 បាន​មួយគ្រឿងៗ

  • 2019-03-01 07:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​មិន​ថា Lexus LX 570 មួយៗ​ថ្លៃ​កប់​ពពក មាន​តែ​អ្នក​មាន​និង​មន្ត្រី​ធំៗ​ទើប​មាន​ជិះ។ ជាក់ស្ដែង Lexus LX 570 ស៊េរីថ្មី ថ្លៃ​ដល់​ទៅ​ខ្ទង់ ២២ ម៉ឺន​ដុល្លារ ឯ​អ្នក​លក់​ក៏​ចំណេញ​ខ្ទង់​ម៉ឺន​ដុល្លារ សម្រាប់ Lexus LX 570 មួយ​គ្រឿងៗ។

ភ្នាក់​ងារ​មួយ​រូប​ក្នុង​ហាង​លក់​រថយន្ត​ទំនើប​ក្នុង​ក្រុង​ភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ បង្ហើប​ឲ្យ​ដឹង​ថា Lexus LX 570 ប្រើ​សាំង​មួយ​គ្រឿង ថ្លៃ​ខ្ទង់ ១០ម៉ឺន​ដុល្លារ តែ​បើ​ប្រើ​ម៉ាស៊ូត​រាង​ធូរ​ថ្លៃ​ជាង​នេះ។ ប្រភព​ដដែល​បន្ថែម​ថា បើ​ផាត់​ថ្លៃ ពន្ធ ថ្លៃ​ដឹក​ជញ្ជូន (Shipping) ថ្លៃ​ធានារ៉ាប់រង និង​ថ្លៃ​ផ្សេងៗ​ទៀត អ្នក​លក់​អាច​ចំណេញ​បាន​ខ្ទង់​ពី ២ ទៅ ៣ម៉ឺន​ដុល្លារ​សម្រាប់ Lexus 570 ស៊េរីចុងក្រោយមួយ​គ្រឿង។

តម្លៃ​ចំណេញ​ពី ២ទៅ ៣ម៉ឺន​ដុល្លារ​សម្រាប់ LX 570 ប្រភេទ Full Option ជា​ចំនួន​សរុប​ដែល​ប្រភព​ខាង​លើ​បង្ហើប​ឲ្យ​ដឹង ដោយ​មិន​អាច​បញ្ជាក់​ពី​ថ្លៃ​ពន្ធ​និង​ថ្លៃ​ដឹក​ជញ្ជូន​ជាក់​លាក់។ សម្រាប់​ខាង​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ​ពុំ​មាន​ប្រភព​ណាមួយ​អាច​​បញ្ជាក់​ឡើយ។

 LX 570 បំពាក់​ដោយ​ម៉ាស៊ីន V8 ទំហំ 5.7លីត្រ និង​​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ ៣៨៣សេះ។ ចង្កៀង​មុខ​ទាំង​សងខាង​របស់​វា​ប្រភេទ LED ​មាន​រាង​បញ្ឈរ ដែល​​ធ្វើ​ឱ្យ​ផ្នែក​មុខ​ទាំង​មូល​នៃ​រថយន្ត​​នេះ​រឹត​តែ​មាន​ទាក់ទាញ​និង​ស៊ីវិល័យ រី​ឯ​តាប្លូ​ខាង​ក្នុង​បំពាក់​ដោយ​ផ្ទាំង Touchscreen សម្រាប់​ផ្ដល់​ព័ត៌មាន​ផ្សេង​ៗ​ទំហំ ១២,៣អ៊ីញ

បច្ចេកវិទ្យា​ទំនើប​ដែល​បាន​បំពាក់​លើ​ម៉ូដែល LX 570 ​នេះ​មាន​ដូចជា ​កាមេរ៉ា​ក្រោយ​ប្រភេទ Panorama (Panoramic Rearview Camera) ដែល​អាច​ឱ្យ​អ្នក​បើកបរ​មើល​ឃើញ​ទិដ្ឋភាព​នៅ​ខាង​ក្រោយ​រថយន្ត​បាន​យ៉ាង​ធំ​ទូលាយ ​និង​ងាយ​ស្រួល និង​ Driving Mode ពិសេស​ចំនួន ៤ (Eco, Comfort, Sport S និង​ Sport S+ ) សម្រាប់​ពិនិត្យ​មើល​ស្ថានការណ៍​ម៉ាស៊ីន​ ​ក៏ដូចជា​បូម​រថយន្ត​ជា​ដើម៕

 

អត្ថបទ៖ ប៉ែត ផាន់និត

មតិយោបល់