• 2019-02-27 04:14:00
  • ព័ត៌មាន

កម្មវិធី​មួយ​របស់ HTC មាន​អ្នក​ដោនឡូត​ ១០ លាន​ដង​បាត់​ខ្លួន​ពី Play Store

  • 2019-02-27 04:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ឈ្មោះ HTC Mail ដែល​ជា​កម្មវិធី​ដើម​មាន​អ្នក​ដោនឡូត​ជាង ១០ លាន​ដង ​ត្រូវ​បាន​គេ​ដឹង​ថា បាត់​ខ្លួន​ពី Google Play Store កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ។

រូបតំណាង

​មក​ទល់​ពេល​នេះ HTC ​នៅ​តែ​មិន​ទាន់​អាច​យក​មក​វិញ និង​មិន​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បាត់​នេះ​នៅ​ឡើយ​ទេ។ ខណៈ​ដែល​អ្នក​ដែល​កំពុង​ប្រើសេវាកម្ម​ mail របស់ HTC បានជួបបញ្ហាដូច​ជា ពិបាក log-in ចូល ជាពិសេសពេលផ្ញើរសារ​។ ហេតុនេះហើយ ពួកគេបាន​ចូល​ទៅ​បញ្ចេញ​មតិ​អវិជ្ជមាន​ជា​ច្រើន​លើ​កម្មវិធី​នោះ មុនពេលកម្មវិធីបាត់ខ្លួនពី Play Store។

តែ​ទោះ​យ៉ាង​ណា នៅ​លើ​វិបសាយ​ផ្លូវការ​របស់ HTC បាន​ប្រាប់​ពី​វិធី​ចូល​ទៅ​កាន់ HTC mail តាម​រយៈ​ link វិញ​ជំនួស​ដោយ​ការ​ប្រើ​លើ​កម្មវិធី៕

អានបន្ត៖

ប្រភព៖ androidpolice ប្រែ​សម្រួល៖ រក្សា

មតិយោបល់