• 2019-02-23 06:33:00
  • ព័ត៌មាន

ចុមមាន​រឿង​អី​បាន​មេ Twitter ដើរ​ចេញ​ពីតំណែង​ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន?

  • 2019-02-23 06:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

សហ​ស្ថាបនិក Twitter លោក Evan Williams កាល​ពី​ថ្ងៃ​សុក្រ បាន​និយាយ​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន នៅ​ចុង​ខែ​នេះ។

​លោក​បាន​បញ្ជាក់ក្នុង​សេចក្ដី​ថ្លែង​មួយ​ថា ៖"ខ្ញុំ​មាន​មោទនភាព​ ចំពោះ​អ្វី​ Twitter បាន​សម្រេច​បាន​អំឡុង​ពេល​ខ្ញុំ​​ធ្វើ​ការ​​នៅ​ទីនេះ​"។ ខ្ញុំ​នឹង​បន្ត​​ការ​បណ្ដុះ​ក្រុម ហើយ​ខ្ញុំ​​នឹង​យកពេល​វេលា​ផ្ដោត​លើ​គម្រោង​ជាច្រើន​ផ្សេង​ទៀត"។

​​លោក Williams បាន​បន្តបែបនេះថា លោក​មាន​សំណាង​ណាស់ ដែល​បាន​គ្រង​តំណែង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ១២​ឆ្នាំ ហើយ​លោក​ទទួល​បាន​​បទពិសោធន៍ និង​ចំណេះ​ដឹង​ជា​ច្រើន។ ​​​​

លោក Williams ជា​សហ​ស្ថាបនិក Twitter ក្នុង​ឆ្នាំ​ ២០០៦ជាមួយ​លោក ​Biz Stone និង Jack Dorsey។ Williams បាន​គ្រង​តំណែង​ជា CEO ក្រុមហ៊ុន បន្ទាប់​ពី​​ Jack Dorsey ចុះ​ចេញ​ពី​តំណែង​ឆ្នាំ​ ២០០៨ រហូត​ដល់​ឆ្នាំ​ ២០១០ ហើយ​ Dorsey បាន​ត្រឡប់​មក​កាន់​តំណែង​ CEO ក្នុង​ឆ្នាំ​២០១៥៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់