• 2019-02-23 05:25:00
  • ព័ត៌មាន

OPPO​ នៅខ្មែរ​បញ្ចេញ​វីដេអូ​ខ្លីពីស្មាតហ្វូនបំពាក់កាមេរ៉ា 48​ ​MP អាចនឹងមានលក់ឆាប់ៗ​នេះ!

  • 2019-02-23 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​បរទេស​ជាច្រើន​បា​នប​ញ្ជេ​ញនូ​វរូ​បភា​ព Poster​ ​និង​​រូបភាព​វីដេអូ​ជាច្រើន​ដែល​ហាក់ដូចជា​ចង់​បង្ហាញថា​ក្រុមហ៊ុន​ ​OPPO​ ​នឹង​មាន​ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​ជា​ម៉ូ​ឌែល​ ​F11 ឬ F11​ ​Pro​ ​ដែល​បណ្តាល​ឲ្យ​មានការ​ងឿងឆ្ងល់​ ​និង​​ចង់​ដឹងពី​ព័ត៌មាន​បែកធ្លាយ​ទាំងនោះ​ថា​ជា​ការពិត​ឬ​យ៉ាងណា​។​

​តាមរយៈ​រូបភាព​នោះ​បាន​បង្ហាញថា​នឹង​មាន​ទូរសព្ទ​ ​F11​ ​Pro​ ​ដ៏​ទាក់ទាញ​មក​ជាមួយនឹង​អេក្រង់​លាតសន្ធឹង​ ​គ្មាន​ចន្លោះ​ឆក​ ​ហើយ​មាន​ភាព​ស្រដៀងគ្នា​បន្តិច​ទៅ​នឹង​ម៉ូ​ឌែល​ ​OPPO​ ​Find​ ​X​ ​បន្តិច​។​

​ចំណែក​ការរចនា​កាមេរ៉ា​នៅ​ខ្នង​ ​ខាងក្រោយ​វិញ​ ​គឺ​ស្ថិតនៅ​ចំ​ជួរ​កណ្តាល​តែម្តង​ ​វា​ស្ថិត​ក្នុង​រាង​បញ្ឈរ​ចុះក្រោម​ ​ជាមួយនឹង​កាណុង​កាមេរ៉ា​ភ្លោះ​ ​អម​ដោយ​ ​Flash​ ​LED​ ​នៅ​ផ្នែក​ខាងលើ​ថែមទៀត​ផង​ ​វា​មើលទៅ​ហាក់​មាន​ទ្រ​នាប់​សេន​ស័រ​ ​ស្កេន​ម្រាមដៃ​ដ៏​គួរឲ្យ​ទាក់ទាញ​ ​នៅ​ខាងក្រោម​កាមេរ៉ា​ដូច្នោះ​ដែរ​។​

​ជាពិសេស​ ​គឺថា​នៅក្នុង​រូបភាព​ ​Poster​ ​នោះ​​បាន​សរសេរ​បញ្ជាក់​បន្ថែម​ទៀត​ថា​ ទំហំ​កាមេរ៉ា​ខាងក្រោយ​ខ្នង​វា​មាន​ទំហំ​ ​48​ ​MP​ ​និង​មាន​ពាក្យស្លោក​ជា​ភា​សារ​អង់គ្លេស​ថា​ ​Brilliant​ ​portrait​ ​in​ ​low​ ​light​ ​ដែល​មានន័យថា​ ​កាមេរ៉ា​ខាងក្រោយ​នៃ​ស្មា​ត​ហ្វូ​ននេះ​ ​ជា​ម៉ូ​ឌែល​ស្មា​ត​ហ្វូ​នដែ​លមាន​សមត្ថភាព​ថត​ច្បាស់​នៅកន្លែង​ដែល​មាន​ពន្លឺ​តិច ​ល្អឥតខ្ចោះ​តែម្តង​ ​និង​មាន​ពណ៌ខៀវ​បែក​ស្វាយ​ដូចគ្នា​ទៀត​ជាដើម​។​*

​តាម​ប្រភព​ព័ត៌មាន​បែកធ្លាយ​នោះ​ ​ម៉ូ​ឌែល​ថ្មី​របស់​ ​OPPO​ ​នេះ​អាច​នឹង​បំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​ដូច​នឹង​ម៉ូ​ឌែ​លមុ​នដែរ​ ​ប៉ុន្តែ​យើង​មិនទាន់​ដឹង​ថា​វា​ស្ថិត​ក្នុង​ទំហំប៉ុន្មាន​នៅឡើយ​ទេ​។​

​មិនយូរ​ប៉ុន្មាន​ស្រាប់តែ​ព្រឹកមិញ​នេះ​ ​Page​ ​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​OPPO​ ​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ចេញ​រូបភាព​វីដេអូ​មួយ​ ​ដែល​បាន​សម្ភាសន៍​ក្រុម​អ្នកគាំទ្រ​ផលិតផល​របស់​ពួកគេ​ដែល​មាន​រយៈពេល ៤៦​ ​វិនាទី​។

ចង់​ដឹង​ច្បាស់​សូម​​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖

​ម្យ៉ាងវិញទៀត​ប្រសិនបើអ្នកតាមដាន​ ​Page​ ​ផ្លូវការ​របស់​ដៃគូ​ ​OPPO នានា​ ​ដូចជា​នៅ​ប្រទេស​ឥណ្ឌា​ ​ថៃ​ ​ឥណ្ឌូ​នេ​ស៊ី​ ​ហ្វីលីពីន​ ​វៀតណាម​ជាដើម​ ​យើង​ឃើញថា​ពួកគេ​ក៏​កំពុងតែ​កំ​ដៅ​សាច់ដុំ​បញ្ចេញ​ ​Poster​ ​ផលិតផល​ថ្មី​​ជា F11Pro ​ដូច្នេះតើ OPPO​ ​កម្ពុជា​ ​នឹង​មានការ​មកដល់​របស់​ ​F11​ ​ឬ​ ​F11​ ​Pro​ ​ឬទេ​? ​ដូចនេះមានតែ​ចាំ​មើល​ទាំងអស់គ្នា​បន្តិចទៀត​។​

​ប៉ុន្តែ​ជាទូទៅ​តែង​សង្កេតឃើញ​ថា​ ​ក្រោយពេល​មាន​ព័ត៌មាន​បែក​ធ្លា​យម៉ូ​ឌែល​ស្មា​ត​ហ្វូ​ន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ក្នុង​ស្រុក​ម្តង​ៗ​ ​យ៉ាង​យូរ​រយៈពេល​ប្រហាក់​ប្រហែល​មួយ​ខែ ​នឹង​មាន​វត្ត​មាន​ម៉ូ​ឌែល​ទូរស័ព្ទ​ថ្មី​នោះ​មកដល់​។​

​ដូច​យើង​បានដឹង​ស្រាប់ហើយ​ថា​ ​OPPO​ ​ជា​ក្រុមហ៊ុន​ទូរសព្ទ​ស្មា​ត​ហ្វូ​ន​មួយ​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពីអ​តិថិ​ជន​នៅក្នុង​ស្រុក​ ​និង​ ​តាម​បណ្តា​ប្រទេស​នានា​នៅ​លើស​កល​លោក​ ​ហើយ​ចាប់តាំងពី​ឆ្នាំ២០១៦​ ​ដែល​ក្រុមហ៊ុន​នេះ​មានវត្តមានក្នុង​ប្រទេស​កម្ពុជា​មក​បាន​ធ្វើឲ្យ​ការ​លក់​ចេញ​របស់​ក្រុមហ៊ុន​នេះ​ ​មាន​ភាព​លេចធ្លោ​ខ្លាំង​ស្ទើរតែ​ស្មើ​នឹង​ម៉ូ​ឌែល​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ទុំ​មួយចំនួន​ផង​ដែរ​។​

​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​ ​Page​ ​របស់​ ​OPPO​ ​តាមរយៈ​ ​https​:​/​/​www.facebook.com​/​OPPOCAMBODIA​/​ ​

អត្ថបទ៖ រក្សា

មតិយោបល់