• 2019-02-23 04:25:00
  • ព័ត៌មាន

មក​ដឹង​តម្លៃ​កាស​ឥត​ខ្សែ Samsung ទុក​បទ​ចម្រៀង​បាន​ដល់ 8GB

  • 2019-02-23 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ពេល​ប្រកាស​ចេញ Galaxy S10 នា​ពេល​ថ្មីៗ​នេះ ​គេ​ឃើញ​ថា Samsung ពិត​ជា​បញ្ចេញ​ផលិតផល​ Wearable ថ្មីៗ​រួម​មាន​ដូច​ជា​ Galaxy Watch Active, Galaxy Fit និង Galaxy Buds ដែល​ជា​កាស​ឥត​ខ្សែ គូ​ប្រជែង​របស់​ AirPods។

​មិន​ឲ្យ​ចាំ​យូរ​កាស​ឥត​ខ្សែ Galaxy Buds ប្រើ​បច្ចេកវិទ្យា Bluetooth ជំនាន់ទី ៥ ថ្មី​នេះ ត្រូវ​បាន​ឃើញ​មាន​ដាក់​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​រួច​ហើយ​ដែរ​កាលពីពេល​ថ្មីៗន(ក្រោយ​ពេល​ប្រកាស Galaxy S10​ ផ្លូវការ​នៅ​ខ្មែរ) ​ពោល​គឺ​មាន​តម្លៃ ១២៩ ដុល្លារ។

​Galaxy Buds បងប្អូន​បង្កើត​របស់ Gear IconX នេះ​មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​សំឡេង AKG audio tuning និង​មាន​ម៉េម៉ូរី​ទុក​បទ​ចម្រៀង​បាន​ដល់ 8GB និង​អាច​សាក​ថ្ម​ ដោយ​ដាក់​លើ​ខ្នង​ Galaxy S10 បាន​ផង​ដែរ៕

អានបន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់