• 2019-02-23 04:05:00
  • ព័ត៌មាន

នេះ​តម្លៃ​ផ្លូវការ​ Galaxy S10 និង S10+ ​​លក់​នៅ​ស្រុក​ខ្មែរ!

  • 2019-02-23 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

​ម្សិលមិញ​នេះ​ក្រុមហ៊ុន​សាខា​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​រៀប​ចំ​ពិធី​សម្ពោធ​ធំ​មួយ ពី​ការ​មក​ដល់​នៃ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​គឺ Galaxy S10+ និង Galaxy S10។

​ជាមួយ​គ្នា​នេះ​ដែរ ​តម្លៃ​នៃ​ការ​ដាក់​លក់​ជា​ផ្លូវការ​របស់​ស្មាតហ្វូន​ទាំង ៣ ក៏​ត្រូវ​បាន​បង្ហាញ​ដូចជា៖

  • Galaxy S10+ ទំហំ ៥១២ GB តម្លៃ ​១១៥៩ ដុល្លារ
  • Galaxy S10+ ទំហំ ១២៨ GB ​តម្លៃ ​៩៨៩ ដុល្លារ
  • Galaxy S10e ទំហំ ១២៨ GB តម្លៃ ៨៩៩ ដុល្លារ។

ការ​សម្ពោធ​លើក​នេះ ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ពី​ថ្ងៃ​ដាក់​ទុក​កុម្ម៉ង់​ទិញ​មុន​ផង​ដែរ គឺ​ចាប់​ពី​ថ្ងៃ​ទី ២៣ កុម្ភៈ ដល់​ថ្ងៃ​ទី ៥ មីនា ជាមួយ​ជម្រើស ៣ ពណ៌​ដូចជា ខ្មៅ ស និង​បៃតង។ ដូច​នេះ សម្រាប់​អ្នក​គាំទ្រ​ត្រកូល Galaxy S តាំង​ពី​ដើម​មក ​អាច​ចាប់​ផ្តើម​លៃលក​ដូរ​ស៊េរី​បាន​ហើយ៕

អានបន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់