• 2019-02-23 03:33:00
  • ព័ត៌មាន

ផ្លូវការ Oppo  F11 Pro កាមេរ៉ា 48MP នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​ក្រោយ

  • 2019-02-23 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បែក​ធ្លាយ​រូបភាព​ជាហូរហែ ពេល​នេះ​ក្រុមហ៊ុន Oppo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ F11 Pro បំពាក់​កាមេរ៉ា ៤៨ មេហ្គាភិកស៊ែល នឹង​បង្ហាញ​វត្តមាន​ផ្លូវ​ការ​ ​ថ្ងៃ​ទី ៥ ខែ​មីនា ឆ្នាំ​២០១៩ ខាង​មុខនេះ។

ជាមួយ​​គ្នា​​នេះ​ដែរ ក្រុមហ៊ុន​ចិន​​ក៏​បាន​បញ្ជាក់​ពី​លក្ខណៈ​ពិសេស​មួយ​ ដូច​ជា វា​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ក្រោយ 48 MP + 5 MP អេក្រង់ ​Panoramic ទំហំ ៦.៥អ៊ីញ ប្រព័ន្ធ​សាក់​ថ្ម​លឿន VOOC 3.0។ ចំណែក​ផ្នែក​ខាងក្រោយ​នៃ​ទូរសព្ទ មាន​កញ្ចក់​ពណ៌​​បែប​ 3D។

Oppo ក៏​បាន​ចែករំលែក​រូបភាព​​ F11 Pro ​បង្ហាញ​ពី​អេក្រង់ទាំងអស់​ ដែល​មិន​មាន​​ក្បាល​ឆក​ និង​គ្មានកាមេរ៉ា​ Selfie នៅ​ខាងលើ​អេក្រង់​ទេ​ តែមាន​នៅ​ផ្នែក​ខាង​លើ​នៃ​ទូរស័ព្ទ។ ស្មាត​ហ្វូន​នេះនឹង​មាន​ជម្រើស​ពណ៌ Aurora Green និង Thunder Black ។

ក្រៅ​ពី​នេះ Oppo មិន​បាន​បង្ហាញ​អ្វី​ដូច​ព័ត៌មាន​បែក​ធ្លាយ​កន្លង​មក​ឡើយ ​តែ​យ៉ាងណា F11 Pro នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ នៅ​ប្រទេស​ឥណ្ឌាមុនគេ នាថ្ងៃ​ទី ៥ ខែ​មិនា ហើយ​វា​ក៏​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ប្រទេស​ផ្សេង​ទៀត ឆាប់ៗ​ផង​ដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់