• 2019-02-25 08:08:59
  • គន្លឹះ

ទម្លាប់​អាក្រក់ ៥ យ៉ាង​នេះ ឲ្យ​តែ​ខំ ទោះ​ឡាន​មិន​សូវ​ស៊ី​សាំង ក៏​ហូរ​ដូច​ទឹក​ដែរ

  • 2019-02-25 08:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចំណាយ​តិច​លើ​ប្រេង​ឥន្ធនៈ​គឺ​ជា​អ្វី​ដែល​យើង​ទាំង​​អស់​គ្នា​ត្រូវ​ការ។ គ្រួសារ​អាមេរិក​ជា​មធ្យម​ចំណាយ​ប្រហែល ២ ០០០ ដុល្លារ​ក្នុង​១​ឆ្នាំ​លើ​ប្រេង​ឥន្ធនៈ​សម្រាប់​រថយន្ត​របស់​ពួកគេ ខណៈ​ដែល​ប្រទេស​ក្ដៅ​ដូច​កម្ពុជា លទ្ធភាព​ស៊ីសាំង​របស់​ឡាន​ក៏​កាន់​តែ​ខ្ពស់។

ខាង​ក្រោម​នេះ​​ជា​ទម្លាប់​មិន​ល្អ​ទាំង ៥ ដែល​​ធ្វើ​ឲ្យ​សាំង​ឡាន​អ្នក​កាន់​តែ​ឆាប់​ស្រក​៖

១. ជិះ​ទាំង​ធូរ

មិន​តិច​ទេ ដែល​ជិះ​ដោយ​មិន​បាន​ចាប់​អារម្មណ៍​ពី​សម្ពាធ​កង់​ឡាន​ខ្លួន​ថា​ធូរ ឬ​ក៏​យ៉ាង​ណា។ ការ​បើកបរ​ទាំង​សំបក​កង់​មិន​គ្រប់​ខ្យល់ ស៊ីសាំង​ជាង​ធម្មតា​ពី​ចន្លោះ ១០ ទៅ ៣១%។

២. ថែម​ល្បឿន ហើយ​ជាន់​ហ្វ្រាំង​ង៉ក់ៗ

ការ​ដែល​បន្ថែម​ល្បឿន​ឡាន​ឲ្យ​លឿន​ទាន់​ចិត្ត តែ​ក៏​ត្រូវ​ជាន់​ហ្វ្រាំង​ថយ​វិញ​ភ្លាម​ព្រោះ​ផ្លូវ​ក្នុង​ក្រុង​មិន​ទូលាយ ជា​រឿង​ធ្វើ​ឲ្យ​សាំង​ឡាន​ហូរ​ដូច​ទឹក។ គួរ​បើក​ឡាន​ដោយ​ល្បឿន​ថេរ ដែល​ការ​ធ្វើ​បែប​នេះ អាច​សន្សំ​សំចៃ​សាំង​រហូត​ដល់ ២០%។

៣. ញាត់​គូទ​ក្រោយ​ឲ្យ​ណែន

រថយន្ត​ផ្ទុក​ឥវ៉ាន់​កាន់​តែ​ធ្ងន់ វា​នឹង​កាន់​តែ​ស៊ីសាំង។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ដាក់​អីវ៉ាន់​នៅ​គូទ​ក្រោយ​ប្រហែល ៥០ គីឡូក្រាម ឡាន​ស៊ីសាំង​យ៉ាង​ហោច​លើស​ពី​ធម្មតា ២%។ ដូច្នេះ​រក្សា​គូទ​ក្រោយ​ឲ្យ​ទំនេរ​តាម​តែ​អាច​ធ្វើ​ទៅ​បាន​គឺ​ជា​រឿង​ល្អ។

៤. ចត​ឡាន​ក្រោម​ថ្ងៃ​ក្ដៅ​ចែស

ការ​ចត​ឡាន​ក្រោម​កម្ដៅ​ថ្ងៃ​យូរ អាច​ប្រឈម​នឹង​ការ​ហួត​ប្រេង​ពី​ក្នុង​ឡាន។ ក្រៅ​ពី​នេះ បើ​រថយន្ត​អ្នក​ក្ដៅ​ខ្លាំង ពេល​អ្នក​ជិះ កម្លាំង​ដែល​ម៉ាស៊ីន​ត្រជាក់​បញ្ចេញ​នឹង​ខ្លាំង​ដូច​គ្នា ដែល​នេះ​ធ្វើ​ឲ្យ​រថយន្ត​អ្នក​ស៊ី​ប្រេង​ច្រើន​មួយ​កម្រិត​ទៀត។

៥. ប្រើ​ប៊ូស៊ី​ចាស់ៗ

រថយន្ត​នឹង​ស៊ី​ប្រេង​លើស​ធម្មតា ៣០% បើ​អ្នក​និយម​ប្រើ​ប៊ូស៊ី​ចាស់ៗ។ ដូច្នេះ​បើ​មាន​អារម្មណ៍​ថា ឡាន​ហាក់​ស៊ី​ប្រេង​ខុស​ធម្មតា អ្នក​គួរ​ពិចារណា​ឆែក​ទៅ​លើ​ប៊ូស៊ី​ហើយ។

អត្ថបទ៖ វិទូ

មតិយោបល់