• 2019-02-21 04:48:00
  • ព័ត៌មាន

Metfone បង់​ពន្ធ​ចូល​រដ្ឋ​ជាង ៥០០ លាន​ដុល្លារ​លើ​ប្រតិបត្តិការ​សេវា​ទូរសព្ទ​នៅ​កម្ពុជា

  • 2019-02-21 04:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ Metfone បាន​បង់​ចំណូល​ពន្ធ​ចូល​រដ្ឋ​ជាង ៥០០ លាន​ដុល្លារ​អាមេរិក​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា។

លោក Le Dang Dung ជា CEO នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Viettel Group បាន​លើក​ឡើង​ថា រយៈ​ពេល ៩ ឆ្នាំ ក្រុមហ៊ុន Metfone បាន​ចូលរួម​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​បង់​ពន្ធ​ចូល​រដ្ឋជា​ទៀងទាត់​ រួម​ទាំង​ការ​បង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់។

មេធំ​សម្ព័ន្ធ​ក្រុមហ៊ុន​ទូរសព្ទ​ដ៏​​ធំនេះ​បញ្ជាក់​ថា ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម​ ៩ ឆ្នាំ​ ក្រុមហ៊ុន​បាន​បង់​ពន្ធ​ចូល​រដ្ឋ​ជាង ៥០០ លាន​ដុល្លារ ហើយ​បាន​ផ្តល់​ការងារ​ជាង ២ ០០០ កន្លែង រួម​បុគ្គលិក​បណ្ដែត​ជាង ១ ម៉ឺន​នាក់។

Metfone ជា​ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ធំ​ជាង​គេ​មាន​អ្នក​ប្រើប្រាស់​ជាង ៩ លាន​នាក់ ថ្មីៗ​នេះ​ បាន​រៀបចំ​ខួប១០ឆ្នាំ ដែល​មាន​ការ​តាំង​ពិព័រណ៍ រួម​ទាំង​ការ​បង្ហាញ​ពី​បច្ចេកវិទ្យា គំនិត​ច្នៃប្រឌិត​ថ្មី​ចុងក្រោយ​នៅ​ក្នុង​ទូរសព្ទ​ចល័ត ដោយ​ផ្តោត​ជាពិសេស​ទៅលើ Intelligent Connectivity។

លោក Le Dang Dungបាន​ឲ្យ​ដឹង​ថា Intelligent Connectivity ​រួម​បញ្ចូល​គ្នា​នៃ​ប្រព័ន្ធ​ទូរសព្ទ ជាមួយនឹងទម្រង់ដ៏វៃឆ្លាត AI ដែល​ជាដំណោះស្រាយ​ដ៏​មាន​ប្រយោជន៍​ ជួយ​បម្រើ​សុខុមាលភាព​ប្រជាពលរដ្ឋ អ្នកជំនួញ​ និង​ភ្ញៀវ​ទេសចរ​នៅក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ឱកាស​​ចូលរួម​ខួប ១០ ឆ្នាំ​របស់ Metfone សម្តេច​ពិជ័យ​សេនា ទៀ​ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ក៏​បាន​កត់​សម្គាល់​ដល់​វត្តមាន​របស់​ក្រុមហ៊ុន Metfone ដែល​បាន​ចូលរួម​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ស្ថានភាព​លំបាក។ លោក​បាន​ថ្លែង​ថា ក្នុង​រយៈ​ពេល​បើ​ក​អាជីវកម្ម​នៅ​កម្ពុជា Metfone ជាដៃគូសហការណ៍ ជាមួយរដ្ឋាភិបាលក្នុងការបម្រែបម្រួលផ្នែកចក្ខុវិស័យព័ត៌មាន​​​​​បច្ចេកវិទ្យានៅកម្ពុជា។

ថ្លែង​បន្ថែមនា​ឱកាស​នោះ លោក​ក៏​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរសព្ទ​ទាំង​អស់​បន្ត​កាតព្វកិច្ច​ចូលរួម​បង់​ពន្ធ​ចូល​រដ្ឋ ដើម្បី​ឆ្លើយតប​តម្រូវការ​និង​ចូលរួម​ដល់​ការអភិវឌ្ឍ​ដល់​ប្រទេស​ជាតិ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់