• 2019-02-21 01:35:00
  • ព័ត៌មាន

ប្រើ Facebook រាល់​ថ្ងៃ​កុំ​ចេះ​តែ​ចុច​ចូល Link ផ្ដេសផ្ដាស​ប្រយ័ត្ន​នាំ​ទុក​ដាក់​ខ្លួន

  • 2019-02-21 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​នា​ពេល​បច្ចុប្បន្ន​កាន់​តែ​មាន​ការ​កើន​ឡើង អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​តែង​មាន​គោល​បំណង​ផ្សេងៗ​ដូចជា ទទួល​បាន​នូវ​ព័ត៌មាន ធ្វើ​ពាណិជ្ជកម្ម ទំនាក់ទំនង​ជាដើម ប៉ុន្តែ​ក៏​មាន​ជនខិលខូច​មួយ​ចំនួន បាន​ប្រើប្រាស់​ក្នុង​គោល​បំណង​មិន​ល្អ​ផង​ដែរ។

រូបតំណាង

ថ្មីៗ​នេះ​គេ​បាន​រក​ឃើញ ការ​បោក​បញ្ឆោត​ដោយ​ប្រើ Facebook popup phishing attacks។ ការ​បោក​បញ្ឆោត​នេះ ជន​ខិល​ខូច​បាន​បង្កើត​ជា​អត្ថបទ ឬ​ជា​ទម្រង់​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍ និង​ចូល​ទៅ​អាន​ព័ត៌មាន​នោះ តែ​មុន​នឹង​អាន​បាន គេ​បង្កើត​ផ្ទាំង​មួយ (Popup screen) សម្រាប់​ឲ្យ​អ្នក​អាន​ធ្វើ​ការ Login ជា​មុន​ទើប​អាច​អាន​បាន។

វិធី​នេះ​អាច​ជា​ល្បិច​ដើម្បី​លួច​យក​គណនី Email និង Password របស់​អ្នក ដើម្បី​ប្រើ​ប្រាស់ ក្នុង​គោល​បំណង​ទុច្ចរិត​ប៉ុណ្ណោះ។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា

វិធីសាស្ត្រ​ការពារ​ខ្លះៗ​ដើម្បី​កុំ​ឲ្យ​ជន​ខិលខូច​លួច​យក​គណនី​ហ្វេសបុក​របស់​លោក​អ្នក​បាន៖

១-ធ្វើ​ការ​ឆែក​មើល​ឲ្យ​ប្រាកដ​ថា URL ជា​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក(https://www.facebook.com/)

២-ប្រើប្រាស់ កម្មវិធី ឬ Browser Extension ដើម្បី​ស្រាវ​ជ្រាវ និង​កំណត់ Phishing Domain

៣-កុំ​បំពេញ​ព័ត៌មាន​អំពី​គណនី Email ឬ Password លើ Popup ណា​មួយ​ដែល​លោក​អ្នក​មិន​ទុក​ចិត្ត

៤-បើក​ប្រើ​កម្មវិធី Two-Factor-Authentication ដើម្បី​ការពារ ការ​ចូល​ទៅ​កាន់​គណនី​ដោយ​គ្មាន​ការ​អនុញ្ញាត (Unauthorize-Access)

សូម​ធ្វើ​ការ​រង​ចាំ យើង​ខ្ញុំ​នឹង​បង្ហាញ នូវ​ការ​ប្រើ​លេខ​សម្ងាត់​ដែល​លំបាក​នឹង​ស្មាន (Strong Password) ដើម្បី​ការពារ ការ​ចូល​ទៅ​កាន់​គណនី​ផ្សេងៗ​នៅ​អត្ថបទ​បន្ទាប់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ប្រភព​៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា

អត្ថបទ៖ ម៉េងងី

មតិយោបល់