• 2019-02-20 22:50:00
  • ផលិតផលថ្មី

Samsung ​ចេញ​ផ្សាយ Galaxy Tab S5e ​កម្រាស់​ខ្លួន​ស្តើង តម្លៃ​ត្រឹម ៤០០ ដុល្លារ

  • 2019-02-20 22:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung នៅ​តែ​បន្ត​ប្រកួតប្រជែង​លើ​ទីផ្សារ​ថេបប្លែត ដោយ​មុន​ដល់​ថ្ងៃ​ចេញ​ផ្សាយ​ត្រកូល Galaxy S10 ​នា​ថ្ងៃ​ទី ២០ ​កុម្ភៈ​ខាង​មុខ​នេះ ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ក៏​ប្រកាស​នូវ​ថេបប្លែត​ម៉ូឌែល Galaxy Tab S5e។ ការ​រចនា​ជាមួយ​តួ​ខ្លួន​ស្តើង​កម្រាស់​ត្រឹម ៥,៥ មិល្លីម៉ែត្រ គួប​ផ្សំ​ទម្ងន់​ខ្លួន​ស្រាល​ ៤០០ ក្រាម។

ទម្ងន់​ម៉ាស៊ីន​នេះ​សោត​ស្រាល​ជាង​ធៀប​នឹង iPad ប្រភេទ ៩,៧ អ៊ីញ​ធ្ងន់​ដល់​ទៅ ៤៦៩ ក្រាម ទាំងដែល​​បំពាក់​អេក្រង់​ធំ​ ១០,៥ អ៊ីញ។ ទាក់ទិន​នឹង​ឈ្មោះ​បញ្ចប់​ដោយ​អក្សរ "e" ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​ជា​តម្រុយ​នៃ​ការ​ប្រកាស​ Galaxy S10e ជា​ជំនាន់​ធុន​ទាប​នៃ​ត្រកូល S ឆ្នាំ ២០១៩។

+លក្ខណៈ​សម្បត្តិ Samsung Galaxy Tab S5e:

  • អេក្រង់ ១០,៥ អ៊ីញ SAMOLED កម្រិត​បង្ហាញ ២ ៥៦០ x ១ ៦០០ ភីកសែល មាត្រដ្ឋាន ១៦:១០
  • បន្ទះ​ឈីប Qualcomm Snapdragon 670 ​ដោយ CPU ប្រភេទ Octa-Core ល្បឿន 2.0GHz
  • RAM 4GB ឬ 6GB
  • ROM 64GB ឬ 128GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ 512GB
  • កាមេរ៉ា​មុខ 8MP
  • កាមេរ៉ា​ក្រោយ 13MP
  • គាំទ្រ​ការ​ប្រើ​រន្ធ​ដោត USB-C
  • ថាមពល​ថ្ម ៧ ០៤០ mAh គាំទ្រ​ការ​សាក​ថ្ម​រហ័ស
  • ស្កេន​ខ្ចៅ​ដៃ​លើ​ប៊ូតុង Power
  • មុខងារ​ស្កេន​ផ្ទៃ​មុខ
  • ឧបករណ៍​សំឡេង ៤ គ្រាប់ ប្រភេទ Dolby Atmos
  • គាំទ្រ Bixby 2.0
  • គាំទ្រ Samsung Dex
  • វិមាត្រ​ខ្លួន ២៤៥ x ១៦០ x ៥,៥ ម.ម
  • ដំណើរការ​លើ Android 9.0 (Pie)

បើក​បញ្ជា​ទិញ (Pre-Order) ចាប់​ពី​ថ្ងៃ​ទី ១៤ មិនា​ក្នុង​តម្លៃ ៤០០ ដុល្លារ និង​ចេញ​លក់​ផ្លូវការ​នា​ថ្ងៃ​ទី ៤ មេសា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់