• 2019-02-20 04:12:05
  • ចំណេះដឹង

មក​ស្គាល់ ៣ ប្រទេស​ក្នុង​លោក បិទ​ចោល Facebook ​មិន​ឲ្យ​ពលរដ្ឋ​ខ្លួន​ប្រើប្រាស់​បាន

  • 2019-02-20 04:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ជា​បណ្ដាញ​សង្គម​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​អាច​ចែក​រំលែក​ព័ត៌មាន​និង​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​មិត្តភ័ក្ដិ សាច់ញាតិ​គ្រប់​ទី​កន្លែង។ យ៉ាងណាមិញ​ដោយ​ឈរ​លើ​ហេតុផល​អវិជ្ជមាន ប្រទេស ៣ ត្រូវ​គេ​ដឹង​ថា​បាន​បិទ​ប្រព័ន្ធ​ទំនាក់ទំនង​ដ៏​ធំ​មួយ​នេះ មិន​ឲ្យ​ដំណើរការ​បាន​​ក្នុង​ប្រទេស​ខ្លួន។

១.ចិន:

រដ្ឋាភិបាល​ប្រទេស​ចិន​បាន​សម្រេច​បិទ​ចោល Facebook ​កាល​ពី​ឆ្នាំ ២០០៩ ​បន្ទាប់​ពី​មាន​សកម្មជន​មួយ​ក្រុម​ប្រើប្រាស់​គេហទំព័រ​នេះ​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​ជា​ហេតុ​បង្កើត​ឲ្យ​មាន​កុបកម្ម​សម្លាប់​មនុស្ស​នៅ​ស៊ីនជាំង។ បច្ចុប្បន្ន Facebook ​អាច​ប្រើប្រាស់​បាន​តែ​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ទីក្រុង​សៀងហៃ​មួយ​គត់។

២.កូរ៉េ​ខាង​ជើង:

ជា​ប្រទេស​ដែល​បាន​បិទ​ចោល​បណ្តាញ​សង្គម​ក្នុង​រយៈ​ពេល​យូរ​ជាង​គេ​បំផុត​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ។ ពលរដ្ឋ​នៅ​កូរ៉េ​ខាង​ជើង​គ្មាន​សិទ្ធ​សេរីភាព​ពេញលេញ​ក្នុង​ការ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ Online នោះ​ទេ ដោយ​កន្លង​ទៅ​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី TASS ក៏​រាយការណ៍​ថា​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ព្យុងយ៉ាង​បាន​ហាមឃាត់​មិន​ឲ្យ​ជន​រួម​ជាតិ​ប្រើប្រាស់​ទាំង Facebook និង Twitter។

៣.អ៊ីរ៉ង់:

ប្រទេស​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់ Facebook នា​ឆ្នាំ ២០១៩ ឆ្លើយតប​នឹង​ការ​ចលាចល​ផ្នែក​នយោបាយ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន។

ប្រភព: https://blog.hidemyass.com/en/countries-block-facebook-no-longer-ban-facebook​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ blog.hidemyass ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់