- 2019-02-18 04:00:00
- ព័ត៌មាន
មានព័ត៌មានបែកធ្លាយមកថា Apple គ្រោងចេញ Macbook Pro រូបរាងថ្មីក្នុងឆ្នាំ ២០១៩ នេះ
- 2019-02-18 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានព័ត៌មានបែកធ្លាយមកថា Apple គ្រោងចេញ Macbook Pro រូបរាងថ្មីក្នុងឆ្នាំ ២០១៩ នេះ
ចន្លោះមិនឃើញ
បើតាមអ្នកវិភាគដែលគេឲ្យរហស្សនាមថា ជាគ្រូទាយផលិតផល Apple លោក Ming-Chi Kuo នោះ បានប្រាប់សារព័ត៌មាន MacRumors មកថា Apple នឹងបញ្ចេញ Macbook Pro ជំនាន់ថ្មី ដែលមានការកែប្រែរូបរាងពីជំនាន់ចាស់ ហើយអាចមានទំហំអេក្រង់ធំជាងមុនគឺ ប្រហែលពី ១៦ ដល់ ១៦,៥ អ៊ីញ ធំជាង Macbook Pro ដែលធំបំផុតក្នុងពេលបច្ចុប្បន្ននេះ ដោយមានទំហំត្រឹម ១៥,៤ អ៊ីញ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកវិភាគផលិតផល Apple មិនងាយខុសរូបនេះ ក៏បានបញ្ជាក់ពីលទ្ធភាពដែល Macbook Pro អាចគាំទ្រ RAM ដល់ទំហំ ៣២GB ថែមទៀត ដែល Macbook Pro ចុងក្រោយឆ្នាំ ២០១៨ អាច Upgrade RAM ដល់ ៣២ GB តែលើ Macbook Pro ទំហំ ១៥ អ៊ីញតែប៉ុណ្ណោះ។
បើសិនជា Macbook Proឆ្នាំ ២០១៩ មានរូបរាងផ្លាស់ប្ដូរពិតប្រាកដមែន វានឹងក្លាយទៅជារឿងល្អមួយសម្រាប់ Apple ដោយសារតែ Macbook Pro ដែលមានការរចនាដូចសព្វថ្ងៃមានបញ្ហាច្រើន ដូចជាបញ្ហាអេក្រង់ Stage Light និង ក្ដារចុចដែលមិនល្អ ពិបាកចុចនិងអាចមានធូលីចូលនាំឲ្យវាគាំងជាដើម ដោយទោះបីជា Macbook Pro ឆ្នាំ ២០១៨ មានការកែប្រែដាក់ភ្នាសទប់ធូលីយ៉ាងណាក៏ដោយចុះ។
លើសពីនេះទៅទៀត លោក Ming-Chi Kuo ក៏បានលើកឡើងថា Mac Pro ដែលជាកុំព្យូទ័រធុង Pro Desktop របស់ Apple នោះ ក៏នឹងលេចមុខនៅក្នុងឆ្នាំនេះដែរ ដែលវាខានផ្លាស់ប្ដូររូបរាង និងមិនមានការកែប្រែឡើយតាំងតែពីឆ្នាំ ២០១៣ មកនោះ។ ផលិតផលមួយទៀត ដែលគេអាចនឹងឃើញចេញមកដែរនោះ គឺអេក្រង់ Monitor របស់ Apple ដែលមានទំហំដល់ទៅ ៣១,៦ អ៊ីញប្រភេទ 6K ជាមួយនឹងការរចនាមកដែលមាន "Mini LED-like backlight” មកជំនួសអេក្រង់ Monitor LG UltraFine 5K ទំហំ ២៧ អ៊ីញដែលមានលក់លើគេហទំព័រ Apple សព្វថ្ងៃនេះ។
ចង់ដឹងថា តើសែស្រឡាយកុំព្យូទ័ររបស់ Apple មានចេញអ្វីថ្មីខ្លះនោះ មានតែតាមដានជាមួយនឹង Sabay ទាំងអស់គ្នា។
ចុចអាន៖