• 2019-02-18 03:21:47
  • ព័ត៌មាន

ក្រុមហ៊ុន​ផលិត​ BlackBerry កំពុង​ផលិត​ស្មាតហ្វូន​អាច​បត់​ជា​នាឡិកា​បាន

  • 2019-02-18 03:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ចិន​ TCL ដែល​គេ​ស្គាល់​តាម​រយៈ​ការ​ផលិត​ស្មាតហ្វូន​ម៉ាក​​ BlackBerry និង​ Alcatel កំពុង​សម្ងំ​ផលិត​​ឧបករណ៍​អាច​បត់​បាន​​យ៉ាង​តិច​ចំនួន ៥។

ក្នុង​ ៥ នោះ​រួម​មាន​​ Tabet ចំនួន​ពីរ, ស្មាតហ្វូន​ចំនួន​ពីរ​ និង​ស្មាតហ្វូន​មួយ​ដែល​អាច​បត់​ធ្វើ​ជា​នាឡិកា​ Smartwatch បាន។ នេះ​បើ​ផ្អែក​តាម​​រូបភាព​ Render និង​ប៉ាតង់​មួយ​ចំនួន​ដែល​សារព័ត៌មាន​ CNET បាន​ប្រទះ​ឃើញ។

Tablet មួយ​មាន​អេក្រង់​អាច​បត់​ចូល​ក្នុង និង​មួយ​ទៀត​មាន​អេក្រង់​បត់​ចេញ​ក្រៅ។ ចំណែក​ស្មាតហ្វូន​វិញ​ក៏​មាន​ពីរ​ប្រភេទ​ដូច​គ្នា​ គឺ​មាន​អេក្រង់​បត់​ចូល​ក្នុង និង​ចេញ​ក្រៅ ដោយ​មាន​គន្លាក់​បត់​នៅ​ចំ​កណ្ដាល​ប្រៀប​ដូច​ទូរសព្ទ​បត់​ដែរ។ ចុង​ក្រោយ​គឺ​ជា​ស្មាតហ្វូន​ដែល​អាច​បត់​បាន​ ដើម្បី​ពាក់​លើ​ក​ដៃ ​ប្រៀប​​ដូច​ជា​នាឡិកា។

គួរ​ដឹង​ថា​​កាល​ពី​ខែ​កន្លង​ទៅ នាយក​ប្រតិបត្តិ​ TCL បាន​លើក​ឡើង​ថា​​នៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន​នឹង​បញ្ចេញ​​ឧបករណ៍​ដែល​មាន​អេក្រង់​អាច​បត់​បាន​ដំបូង​របស់​ខ្លួន។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ជា​ស្មាតហ្វូន ឬ Tablet នោះ​ទេ។

TCL ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ Android ដទៃ​ទៀត ដែល​កំពុង​ដុត​ដៃ​ដុត​ជើង​បញ្ចេញ​ស្មាតហ្វូន​អាច​បត់​បាន​ ក្នុង​នោះ​រួម​មាន​ Samsung, Huawei ហើយ​សូម្បី​តែ Apple ក៏​បាន​ចុះ​ប៉ាតង់​អំពី​ឧបករណ៍​ប្រភេទ​នេះ​ដែរ៕​

ចុចអាន៖

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់