• 2019-02-16 05:38:00
  • ព័ត៌មាន

បែកធ្លាយតម្លៃ Xiaomi Mi 9 ជិត ៩០០ ដុល្លារអាមេរិក

  • 2019-02-16 05:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi នឹងបង្ហាញ Mi 9 ក្នុងព្រឹត្តិការណ៍ផ្លូវការមួយ​ក្នុងប្រទេសចិននាថ្ងៃទី ២០ ខែកុម្ភៈខាងមុខ ប៉ុន្តែយ៉ាងណា រូបភាព និងព័ត៌មានមួយចំនួន បានបែកធ្លាយជាបន្តបន្ទាប់។ ចំណែកថ្មីៗនេះ មានព័ត៌៌មានថា Mi 9 មានតម្លៃខ្ពស់ដល់ទៅ ៨៨៥ ដុល្លារអាមេរិក។

បើតាមការឱ្យដឹងពីក្រុមហ៊ុន Xiaomi ស្មាតហ្វូន Mi 9 មានបំពាក់បន្ទះឈីប Snapdragon 855 និងកាមេរ៉ាក្រោយ ៤៨ មេហ្គាភិកស៊េល។

បើតាម Gsmarena តម្លៃរបស់ Mi 9 នឹងចាប់ផ្ដើមចាប់ពី ៥១៦ ដុល្លារ ដល់ ៨៨៥ ដុល្លារ​ថ្លៃជាងទូរសព្ទរៀមច្បង ដែលមានតែ ៣៩៨ដុល្លារប៉ុណ្ណោះ។​

ម្យ៉ាងវិញទៀត បើតាមរូបភាពបែកធ្លាយ អ្វីគួរឱ្យចាប់អារម្មណ៍នោះ ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Xiaomi នេះ ​បំពាក់កាមេរ៉ាក្រោយចំនួន ៣ គ្រាប់ ដែលក្រុមហ៊ុនចិនមួយនេះ មិនធ្លាប់បំពាក់ឡើយពីមុនមក៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់