• 2019-02-16 04:00:00
  • ព័ត៌មាន

Apple ទិញ​ក្រុមហ៊ុន​មួយ​មក​បំប៉ន Siri ក្រោយ​ធ្លាប់​ជួយ​ធ្វើ Google Assistant និង Alexa ឲ្យ​ជោគជ័យ

  • 2019-02-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក Apple បាន​ទិញ​យក​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង San Francisco ដែល​មាន​ឈ្មោះ​ថា PullString ដែល​មាន​ជំនាញ​ខាង​ជួយ​ក្រុមហ៊ុន​នានា​ក្នុង​ការ​បង្កើត​ជា​កម្មវិធីសម្គាល់​សំឡេង​ ដែល​ក្រុមហ៊ុន​នេះ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១១ ដោយ​អតីត​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Pixar គឺ​លោក Oren Jacob ដែល​ជា CEO បច្ចុប្បន្ន​របស់ PullString នេះ។

គេ​មិន​បាន​ដឹង​ពី​គោល​បំណង​ដែល Apple បាន​ទិញ​យក​ក្រុមហ៊ុន​នេះ​ក្នុង​តម្លៃ ១០០ លាន​ដុល្លារ​នេះ​ច្បាស់​ទេ ប៉ុន្តែ​មតិ​ភាគ​ច្រើន​យល់​ឃើញ​ថា​ក្រុមហ៊ុន​ផ្លែប៉ោម​មួយ​នេះ​ចង់​ពង្រឹង Siri ដែល​ជា AI របស់​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ខ្លាំង យល់​ដឹង​ច្រើន អាច​ដោះ​ស្រាយ​បញ្ហា​បាន​ច្រើន​ និង​ការ​រួម​បញ្ចូល​សកម្មភាព​នានា​បាន​ច្រើន​ជាង​មុន ព្រោះ​បើ​ប្រៀប​នឹង​គូ​ប្រជែង​ដែល​ជា AI ដូច​គ្នា Alexa របស់ Amazon និង Google Assistant របស់ Google គឺ Siri នៅ​ល្ងង់​ជាង AI ទាំង ២ នោះ​ឆ្ងាយ​ណាស់។

ជា​ការ​ពិត​ណាស់ PullString ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ ដែល​មាន​ជំនាញ​ខាង​ផ្នែក​ កម្មវិធី​សម្គាល់​សំឡេង ដែល​មាន​ដាក់​នៅ​ក្នុង​របស់​លេង​កូន​ក្មេង Mattell's Talking Hello Barbie Doll ជា​ដើម។ ក្រៅ​ពី​ការ​ដាក់ Software ចូល​ក្នុង​របស់​លេង​កូន​ក្មេង​ហើយ​នោះ PullString ក៏​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​យក្ស​ដទៃ​ទៀត​ដូច​ជា Amazon និង Google ដើម្បី​ជួយ​ឲ្យ Artificial Intelligence របស់​ក្រុមហ៊ុន​នីមួយ​ៗ គឺ Alexa និង Google Assistant កាន់​តែ​មាន​ភាព​រលូន យល់​ដឹង​ពី​ផលិតផល​បាន​ច្រើន។

ចុចអាន៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់