• 2019-02-15 02:45:00
  • ព័ត៌មាន

ប្រែប្រួល​អស់​ហើយ! Oppo ឡើង​លេខ ១ ខណៈ Apple ខ្ទាត​ដល់​លេខ ៥ នៅ​ទីផ្សារ​ថៃ

  • 2019-02-15 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចុង​ក្រោយ​បង្អស់​ចេញ​ពី Canalys បាន​បង្ហាញ​ទិន្នន័យ​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ក្នុង​ប្រទេស​ថៃ​នា​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ កន្លង​ទៅ។ ទីផ្សារ​នៅ​ប៉ែក​អាស៊ីអាគ្នេយ៍​កាន់​តែ​ចង្អៀត​ឡើង បន្ទាប់​ពី​ក្រុមហ៊ុន​ជា​ច្រើន​ទាំង​នៅ​ប្រទេស​ចិន​និង​អឺរ៉ុប​បង្កើន​ភាព​ប្រកួតប្រជែង​ឥត​ឈប់ឈរ។

ដោយ​អតិថិជន​ហាក់​ថមថយ​ការ​ប្តូរ​សេរ៊ី ក៏​ជំរុញ​ឲ្យ​តួ​លេខ​កើន​ឡើង​នៃ​ទីផ្សារ​ស្មាតហ្វូន​សរុប​ធ្លាក់​ចុះ​ប្រមាណ ១៣,៦ ភាគរយ មាន​ត្រឹម ៤,៩ លាន​គ្រឿង។ ក្នុង​នោះ Oppo ឈរ​ចំណាត់ថ្នាក់​កំពូល​ក្តោបក្តាប់​បាន ២២,២ ភាគរយ កើន​ឡើង ៦៩,៨ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់ ខណៈ Samsung ឈរ​លេខ ២ ​មាន ២១,១ ភាគរយ ធ្លាក់​ចុះ ៣៦,១ ភាគរយ ធៀប​នឹង​ក្រុមហ៊ុន​លេខ ៣/៤ បាន​ទៅ​លើ Huawei និង Vivo ខណៈ Apple ដុនដាប​ខ្លាំង​បាន​ត្រឹម ៨,៦ ភាគរយ ធ្លាក់​ចុះ ៥២,២ ភាគរយ​ធៀប​នឹង​ថេរវេលា​ដដែល​នា​ឆ្នាំ ២០១៧។

សម្រាប់​តួ​លេខ​នេះ Oppo ពុំ​បាន​រាប់​បញ្ចូល​ស្លាកយីហោ​ស្ថិត​ក្រោម​ទ្រនំ​ខ្លួន Realme នោះ​ទេ ក៏​មិន​ខុស​ពី Huawei ដក​ចោល​ត្រកូល Honor ទុក​ដោយ​ឡែក។ ពីរ​ភាគ​បី​នៃ​ការ​នាំ​ចេញ​សរុប​របស់​ក្រុមហ៊ុន​យក្ស Oppo គឺ​ត្រូវ​ប៉ាន់​ខ្លាំង​ជាមួយ​ម៉ូឌែល A3, F7 និង F9។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់