• 2019-02-12 04:37:32
  • ព័ត៌មាន

មិន​ដែល​ជួប! ទិញ Huawei អេ 7 ​ឈ្នះ​ឡាន​ Mazda2 និង​ម៉ូតូ Zoomer-X

  • 2019-02-12 04:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​បង្កើត​ប្រូម៉ូសិនយក្ស​​ដោយ​គ្រាន់​តែ​ទិញស្មាតហ្វូន Huawei អេ 7 nova 3 ឡៃត៌ nova 3i ឬ nova3 មាន​​ឪកាស​ឈ្នះ​រង្វាន់​ដូចជា​រថយន្ត Mazda 2 និង​ម៉ូតូ Zoomer-X និង​រង្វាន់​​ជា​ច្រើន​ទៀត​ដែល​មាន​រហូត​ដល់ ២០០ លាន​រៀល​ឯណោះ។

​​​រង្វាន់​សរុប​មាន​ចំនួន​​ ១៧​ រង្វាន់ ​ដែល​មាន​ដូចជា​រថយន្ត Mazda 2 មួយ​រង្វាន់, ម៉ូតូ Zoomer-X ​បួន​រង្វាន់ និង​ទូរទស្សន៍​ Smart TV ៤៣ អ៊ីញ​ចំនួន​ ១២ រង្វាន់​ផង​ដែរ​។ ដើម្បី​ឈ្នះ​រង្វាន់​ គ្រាន់​តែ​ទិញ​ស្មាតហ្វូន​ណា​មួយ ក្នុង​ចំណោម​ស្មាតហ្វូន​ទាំង​បួន​ម៉ូដែល​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ ២៧​ មេសា​ ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូច​ជា​ឈ្មោះ លេខ​ទូរសព្ទ លើ​ប័ណ្ណ​ធានា​សន្លឹក (Dealer Copy) ហើយ​យក​ទៅ​បណ្តា​ហាង​ទូរសព្ទដែល​អ្នក​បាន​ទិញ ដើម្បី​មាន​ឱកាស​ចូលរួម​ការ​ចាប់​រង្វាន់។ ​

ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​រៀងរាល់​ពីរ​សប្ដាហ៍​ម្ដង ដោយ​លើក​ទី​មួយ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៥ ​កុម្ភៈ​ ដែល​​ផ្សាយផ្ទាល់​លើ Facebook Page របស់ Huawei និង Facebook Page របស់ MY TV ចាប់​ពី​ម៉ោង ១១៖៤៥នាទីតទៅ។ ការ​ចាប់​រង្វាន់​លើក​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ ១ ខែ មីនា លើក​ទី ៣ ថ្ងៃ​ទី​ ១៥ មីនា ហើយ​លើក​ទី​ ៤ ថ្ងៃ​ទី​ ២៩ ខែមីនា ដែល​រង្វាន់​មាន​ដូច​ជា ម៉ូតូ Zoomer-X ​មួយ​រង្វាន់ និង​ទូរទស្សន៍​ Smart TV ​ពីរ​រង្វាន់ ក្នុង​ការ​ចាប់​រង្វាន់​មួយលើកៗ។

ចំណែក​ការ​ចាប់​រង្វាន់​ធំ​លើក​ចុងក្រោយ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៣ ខែ​ឧសភា ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​និង​Facebook Page របស់ Huawei និង MYTV ដែល​រង្វាន់​រួម​មាន​រថយន្ត Mazda 2 មួយរង្វាន់ តម្លៃ​ជាង ៣៤ ០០០ ដុល្លារ និង​ទូរទស្សន៍ Smart TV ​បួន​រង្វាន់។

គួរ​ដឹង​ថា​ក្រៅពី​ជម្រើស​ពណ៌​ខៀវ ( Aurora Blue) និង ពណ៌​ខ្មៅ ( Midnight Black) ថ្មីៗ​នេះ Huawei អេ 7 មាន​ជម្រើស​ពណ៌​ថ្មី​កាលីប​ទាន់សម័យ​មួយ​ទៀត​ គឺ​ពណ៌​ក្រហម ( Coral Red ) ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ក្នុង​តម្លៃ ១៨៩ ដុល្លារ។

Huawei អេ 7 ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​រូបរាង​ទាក់ទាញ ភ្លឺ​រលោង​ចែងចាំង ​មាន​បំពាក់​អេក្រង់​ទំហំ ៦,២៦ អ៊ីញ កម្រិត​ HD+ ​លាត​រហូត​ដល់ ៨៦,៧% និង​ជា​អេក្រង់​ប្រភេទ​ដំណក់​ទឹក។ អេ 7 ​ក៏​មាន​បំពាក់​ដោយ​កាមេរ៉ា​មុខ​ធំ​ទំហំ 16MP ជា​មួយ​បច្ចេកវិទ្យា​ AI និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ13MP+ 2MP។ រីឯ​ថាមពល​ថ្ម​ មាន​ទំហំ​ធំ​រហូត​ដល់ 4000mAh អាច​ប្រើ​បាន​រហូត​ដល់​ពេញ​មួយ​ថ្ងៃ​ឬ​រហូត​ដល់​ពីរ​ថ្ងៃ។

ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​អង្គ​ផ្ទុក​ទិន្នន័យ (ROM) 32 GB និង អង្គ​ចងចាំ ( RAM) 3 GB ​ហើយ​អង្គ​ផ្ទុក​ទន្និន័យ​អាច​បន្ថែម​ទំហំ​ដល់​ 512GB ជា​មួយ​នឹង​ CPU Qualcomm® Snapdragon™ 450 ដែល​មាន​បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក និង​​ស្កេន​មុខ​ដោះ​សោ​បាន​លឿន​ទាន់​ចិត្ត។

Huawei គឺ​ជា​ម៉ាក​ដែល​ស្ថិត​ក្នុង​លេខ​រៀង​ទី ៦៨ ក្នុង​ចំណោម​ម៉ាក​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក( Forbes World’s Most Valuable Brands) និង​ស្ថិត​នៅ​លេខ​រៀង​ទី ១២ ពី​ Brand Finance Global 500 នៅ​ក្នុង​ឆ្នាំ ២០១៩​ ហើយ​គុណ​តម្លៃ​ម៉ាក ( brand value) មាន​ការ​កើន​ឡើង​ ៦៣,៧% បើ​ប្រៀប​ធៀប​ពី​ឆ្នាំ ២០១៨ ទៅ ២០១៩។ មិន​តែ​ប៉ុណ្ណោះ Huawei បាន​លក់​ស្មាតហ្វូន​ក្នុង​ទីផ្សារ បាន​រហូត​ដល់​ ២០០ លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១៨។

សម្រាប់​ព័ត៌មាន​បន្ថែម ​អាច​ចូល​ទៅ​កាន់ ៖

  • Website: https://consumer.huawei.com/kh/
  • Facebook: Huawei Mobile
  • Youtube Channel: https://bit.ly/2wTMMJL
  • Instagram: https://www.instagram.com/huaweimobilekh/

អត្ថបទ៖ សុខហេង

មតិយោបល់