• 2019-02-12 03:15:40
  • ព័ត៌មាន

Galaxy S10 ទទួល​កុម្ម៉ង់​ទិញ​ជា​ផ្លូវ​ការ​នៅ​វៀតណាម តម្លៃ​ចាប់​ពី​ជាង ៧០០ ដុល្លារ

  • 2019-02-12 03:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​នេះ នៅ​តាម​ហាង​លក់​រាយ​ជា​ច្រើន​ក្នុង​ប្រទេស​វៀតណាម បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ Galaxy S10 ​ដែល​មាន​តម្លៃ​ចាប់​ពី​ជាង ៧០០ ដុល្លារ​ឡើង​ទៅ។

ផ្អែក​តាម​ក្រុមហ៊ុន​ FPT បាន​បង្ហាញ​ថា​ Galaxy S10 មាន​ចែក​ចេញ​​ជា​បី​ម៉ូដែល​ខុសៗ​គ្នា​ដោយ​មាន​លេខ​កូដ​សម្គាល់​ B0, B1 និង B2 ដែល​តំណាង​ឲ្យ​ម៉ូដែល Galaxy S10e, S10 និង S10+។ តម្លៃ​ស្មាតហ្វូន​ទាំង​បី​ត្រូវ​បាន​កំណត់​ដូច​ត​ទៅ​នេះ ៖
  • Galaxy S10e RAM ទំហំ ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រហែល​ ៧៣០ ដុល្លារ

  • Galaxy S10 RAM ទំហំ ៨ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រហែល​ ៩៨៨ ដុល្លារ

  • Galaxy S10+ RAM ទំហំ ៨ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រហែល​ ១ ១១៦ ដុល្លារ

  • Galaxy S10+ RAM ទំហំ ៨ GB/អង្គ​ផ្ទុក ៥១២ GB តម្លៃ​ប្រហែល​ ១ ៣៣១ ដុល្លារ

  • Galaxy S10+ RAM ទំហំ ១២ GB/អង្គ​ផ្ទុក ១ TB តម្លៃ​ប្រហែល​ ១ ៥៤៦ ដុល្លារ

គួរ​ដឹង​ Galaxy S10 នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ដោយ​រំពឹង​ថា​នឹង​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Snapdragon 855 ឬ Exynos 9820 ហើយ​ផ្ទៃ​ខាង​មុខ​នៃ​ស្មាតហ្វូន​មាន​អេក្រង់​លាត​សន្ធឹង​​ធំ​ជាង​មុន ដោយ​មាន​​ចោះ​រន្ធ​កាមេរ៉ា​ Selfie លើ​អេក្រង់។ Galaxy S10 រំពឹង​ថា​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​​លើ​ទីផ្សារ​ជា​ច្រើន​ចាប់​ពី​ថ្ងៃ​ទី ៨ ខែ​មីនា​​៕

ចុចអាន៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់