• 2019-02-12 04:40:00
  • ព័ត៌មាន

ធ្លាយ​តម្លៃ LG G8 ThinQ ​នៅ​ក្រោម ១ ពាន់​ដុល្លារ មុន​ដល់​ថ្ងៃ​ចេញ​ផ្សាយ​ផ្លូវការ

  • 2019-02-12 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG បាន​ប្រកាស​នា​ពេល​កន្លង​ទៅ​ជុំវិញ​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ G8 ThinQ នា​អំឡុង​ពិព័រណ៍ MWC (Mobile World Congress) ​ក្នុង​ថ្ងៃ​ទី ២៤ ​កុម្ភៈ ឆ្នាំ ២០១៩ ហើយ​រំពឹង​នឹង​បើក​ឲ្យ​កុម្ម៉ង់​ទិញ​ក្នុង​សប្តាហ៍​ដដែល ប៉ុន្តែ​អាច​មាន​លើ​ទីផ្សារ​យ៉ាង​យូរ​ដល់​ខែ​មិនា។

មុន​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​នៃ​ការ​ចេញ​ផ្សាយ ក៏​មាន​ការ​លេច​ធ្លាយ​នូវ​តម្លៃ​ត្រកូល G8 ThinQ សេរ៊ី​ឆ្នាំ ២០១៩ សម្រាប់​ទីផ្សារ​ប្រទេស​កាណាដា​ដោយ​ថ្លៃ​ប្រហែល ៩០០ ដុល្លារ​អាមេរិក​ សម្រាប់​ទំហំ 128GB។

យ៉ាងណាមិញ​តម្លៃ​នេះ​ក៏​អាច​ប្រែប្រួល​ទៅ​តាម​ទីផ្សារ​បណ្តា​ប្រទេស​នីមួយៗ ដោយ​ប្រទេស​ខ្លះ​អាច​ធូរថ្លៃ​ជាង​នេះ​ត្រឹម ៨៥០ ដុល្លារ​ក៏​ថា​បាន។ ចំពោះ​លក្ខណៈ​សម្បត្តិ​ល្ហិចល្ហៀង​ G8 ThinQ អាច​ប្រើប្រាស់​បន្ទះ​ឈីប Snapdragon 845 ​មាន RAM 6GB អម GPU ប្រភេទ Adreno 630 និង​មាន​ថាមពល​ថ្ម ៣ ៥០០mAh។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់