• 2019-02-11 07:10:00
  • ព័ត៌មាន

ស្ងាត់ៗ! OPPO ជាប់ Top 5 ជា​ក្រុមហ៊ុន​កំពុង​លេច​ធ្លោ​លើ​ទីផ្សារ​ស្មាតហ្វូន

  • 2019-02-11 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សង្រ្គាម​ទីផ្សារ​ទូរសព្ទ​ដៃ​កំពុង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ពួកគេ​ទាំង​គុណភាព​ និង​តម្លៃ​។

​តាម​ការ​សង្កេត​ជា​ទូទៅ​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ដែល​មាន​វ័យ​ពី ១៥ ឆ្នាំ​ឡើង​ដល់ ៤៥ ឆ្នាំ​ សុទ្ធ​តែ​មាន​ស្មាតហ្វូន​ប្រើប្រាស់​ទាំងអស់ ដោយ​អ្នក​ខ្លះ​មាន​ទូរសព្ទ​ផ្ទាល់​ខ្លួន ១ ​គ្រឿង​ ​ហើយ​អ្នក​ខ្លះ​ទៀត​មាន ២ គ្រឿង​ ៣ គ្រឿង​ក៏​មាន ដើម្បី​បំពេញ​កិច្ច​ការងារ​ប្រចាំ​​ថ្ងៃ និង​តម្រូវការ​ជា​ចំា​បាច់​របស់​ពួកគេ។

​ដោយ​សង្កេត​ឃើញ​កត្តា​ទាំងអស់​នេះ ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ល្បីៗ​ទាំងអស់​ ​ខិតខំ​ប្រឹងប្រែង​រក​អ្វី​ដែល​ថ្មី​សម្រាប់​ផលិត​ម៉ូឌែល​ទូរសព្ទ​ជំនាន់​ក្រោយ​ៗ​របស់​ពួកគេ​ឲ្យ​កាន់​តែ​ល្អ និង​ទាក់ទាញ​។

​អ្វី​ដែល​ផលិតករ​ទូរសព្ទ​ និង​ម្ចាស់​ក្រុមហ៊ុន​ទូរសព្ទ ​តែង​តែ​គិតគូរ​នោះ​គឺ​ការ​រចនា​រូបរាង​ខាង​ក្រៅ​ដែល​មាន​ភាព​ទាក់ទាញ​ និង​គុណភាព​ផ្នែក​ខាង​ក្នុង​ឲ្យ​ទាន់​សម័យ​ប្រកប​ដោយ​បច្ចេកវិទ្យា​ទំនើប​ និង​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន​ក្នុង​ទីផ្សារ​ទូរសព្ទ។

​មាន​ក្រុមហ៊ុន​ស្មាតហ្វូន​ចំនួន ៥ ដែល​កំពុង​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ទីផ្សារ​ទូរសព្ទ​ ​មិនថា​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​បណ្តា​ប្រទេស​នៅ​លើ​សកលលោក​នោះ​ទេ ដែល​ក្នុង​នោះ​មាន​ស្មាតហ្វូន Apple, Samsung, OPPO, LG និង Sony ។

​Apple, Samsung ជា​ប្រភេទ​ស្មាតហ្វូន​ជំនាន់​ចាស់ទុំ​ជាងគេ​ដែល​មាន​ការ​គាំទ្រ​ច្រើន។ ​ចំណែក​ម៉ូឌែល​ LG និង Sony វិញ​ជា​ប្រភេទ​ស្មាតហ្វូន​ដែល​បាន​កសាង​កេរ្ត៍​ឈ្មោះ​យូរ​មក​ហើយ​ដែរ​ ហើយ​មនុស្ស​ជំនាន់​ថ្មី​មួយ​ចំនួន​នៅ​តែ​ប្រើប្រាស់​ម៉ូឌែល​ទូរសព្ទ​ទាំង​នេះ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ​។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ បើ​យើង​ក្រឡេក​មើល​ស្មាតហ្វូន​ម៉ូឌែល​ជំនាន់​ថ្មី​ៗ​ឥឡូវ​នេះ​វិញ​ ​ហាក់​មាន​ចំណុច​លេចធ្លោ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ ដែល​អាច​អន្ទង​ចិត្ត​អ្នក​ប្រើប្រាស់​ទូរសព្ទ​សឹង​តែ​គ្រប់​វ័យ នោះ​គឺ​ស្មាតហ្វូន​របស់ OPPO តែ​ម្តង​ ​ដែល​គ្រប់​ម៉ូឌែល​របស់​ក្រុមហ៊ុន​នេះ​តែង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

​ដូច​ដែល​អ្នក​ធ្លាប់​បាន​ដឹង​ស្រាប់​ហើយ​ថា​ម៉ូឌែល F9 និង R17 Pro ជា​អ្នក​ជំនាន់​ក្រោយ​របស់ OPPO ​ពិត​ជា​ប្លែក​ភ្នែក​និង​ទាក់ទាញ​ខ្លាំង​មែន​ទែន ទាំង​រូបរាង​ខាង​ក្រៅ និង​ពណ៌​បែប Gradient ។

​ជាពិសេស​គឺ​ម៉ូឌែល R17 Pro ​ដែល​មាន​ទំហ Ram 8GB កាមេរ៉ា​បែប​បច្ចេកវិទ្យា​ដ៏​ទំនើប និង​ បច្ចេកវិទ្យា​សាកថ្ម Super VOOC សាក​ត្រឹម​តែ​រយៈពេល​ខ្លី និង​មាន​សុវត្ថិភាព​ថែម​ទៀត​ផង​ ដែល​អាច​និយាយ​បាន​ថា បាន​ធ្វើ​ឲ្យ​ម៉ូឌែល​ស្មាតហ្វូន​ជំនាន់​ចាស់ៗ ញាក់​សាច់​តែ​ម្តង ​ពី​ព្រោះ​តែ​អតិថិជន​យ៉ាង​ច្រើន​លើស​លុប ​បាន​សម្រុក​ទៅ​ជាវ​ទូរសព្ទ​ម៉ូឌែល​ថ្មី​ៗ​របស់ OPPO ​ភ្លូក​ទឹក​ភ្លូក​ដី​ដែល​ធ្វើ​ឲ្យ​អត្រា​លក់​ចេញ​របស់​ក្រុមហ៊ុន​នេះ​នៅ​លើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

​ដូច្នេះ ​ទាំងអស់​គ្នា​រង់​ចាំ​មើល​ជា​បន្ត​ទៅ​ទៀត​ថា ​ម៉ូឌែល​ទូរសព្ទ​ណា​ខ្លះ​ដែល​អាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​បាន​ច្រើន​ជាង​គេ ​តើ​ម៉ូឌែល​ទូរសព្ទ​ណា​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​នៅ​ឆ្នាំ​បន្ត​បន្ទាប់៕

អត្ថបទ៖ រក្សា

មតិយោបល់