• 2019-02-11 22:39:00
  • ព័ត៌មាន

ធ្មេច​បើកៗ Facebook ទិញ​ក្រុមហ៊ុន​ GrokStyle មួយ​ថែម​ទៀត មក​អភិវឌ្ឍ​បច្ចេកវិទ្យា AI

  • 2019-02-11 22:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ជុំវិញ​ការ​ទទួល​យក​ក្រុមហ៊ុន GrokStyle ដែល​ជា​អាជីវកម្ម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង San Francisco សហរដ្ឋអាមេរិក មាន​ប្រើប្រាស់​បច្ចេកវិទ្យា​ AI ជំនួយ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទិញ​គ្រឿង​សង្ហារិម។

ថ្លែង​ពី​អ្នក​នាំ​ពាក្យ Vanessa Chan ក្នុង​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា៖ "យើង​ពិត​ជា​រំភើប​នឹង​ការ​ស្វាគមន៍ GrokStyle មក​កាន់ Facebook ដោយ​ក្រុម​ការងារ​និង​បច្ចេកវិទ្យា​របស់​ពួក​គេ​នឹង​ចូលរួម​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព AI របស់​យើង"។

ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​អាច​នឹង​ច្របាច់​បញ្ចូល​គ្នា​នូវ​បច្ចេកវិទ្យា AI ដែល​ខ្លួន​កំពុង​ដុតដៃដុតជើង​អភិវឌ្ឍ​ជាមួយ​បុគ្គលិក​ថ្មី​ចេញ​ពី GrokStyle មក​សិក្សា​ឲ្យ​ស៊ីជម្រៅ​ដើម្បី​ទាញ​ប្រយោជន៍​ដល់​សេវាកម្ម Facebook Marketplace ដែល​ផ្ដល់​ការ​ទិញដូរ​របស់របរ​ពី​អ្នក​ប្រើប្រាស់​លើ​បណ្តាញ​សង្គម​តែ​មួយ។

រំឭក​ថា​នេះ​ជា​ការ​ទិញ​យក​លើក​ទី​ពីរ​ហើយ​សម្រាប់​ឆ្នាំ ២០១៩ ដោយ​កាល​ពី​ដើម​ខែ​កុម្ភៈ​ Facebook ក៏​ទើប​ជះ​លុយ​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា Chainspace។ ដោយ​ឡែក​នា​ឆ្នាំ​ចាស់​ក្រុមហ៊ុន​នេះ​បាន​ទិញ​យក​ស្ថាប័ន​ដទៃ​ដល់​ទៅ ៤ ឯ​ណោះ​រួម​បញ្ចូល​ទាំង​អាជីវកម្ម​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ AI និង​សេវា​ផ្ញើ​សារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC | Forbes ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់