- 2019-02-10 03:45:13
- ព័ត៌មាន
Huawei P30 ចេញមុខច្បាស់ហើយ ជួយដាក់ពិន្ទុផង
- 2019-02-10 03:45:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P30 ចេញមុខច្បាស់ហើយ ជួយដាក់ពិន្ទុផង
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតសម្បកការពារស្មាតហ្វូន Spigen បានបង្ហាញរូបភាពច្បាស់ៗច្រើនសន្លឹក ដែលស្ដែងឲ្យឃើញច្បាស់ពីរូបរាងរបស់ Huawei P30/P30 Pro ដែលនឹងប្រកាសចេញនៅចុងខែមីនាខាងមុខនេះ។
ស្មាតហ្វូនទាំងពីរមានរចនាបថអេក្រង់ឆករាងតំណក់ទឹក ហើយផ្នែកខាងក្រោយមានបំពាក់កាមេរ៉ាបញ្ឈរដូចគ្នា។ លើម៉ូដែល P30 មានបំពាក់កាមេរ៉ាខាងក្រោយបីគ្រាប់ ឯនៅលើ P30 Pro មានបំពាក់កាមេរ៉ាក្រោយដល់ ៤ គ្រាប់។
ខណៈពេលនេះលក្ខណៈសម្បត្តិលម្អិតអំពីស្មាតហ្វូនទាំងពីរ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដូចនេះរង់ចាំតាមដានដំណឹងលេចធ្លាយ ដែលនឹងលេចចេញបន្តបន្ទាប់ទៀតនេះ៕