• 2019-02-09 05:10:00
  • ចំណេះដឹង

ធ្លាប់​តែ​ឃើញ ​តែ​ភ្លេចបិទ សូមបិទកន្លែង ២ នេះ​លើ iPhone​ កុំ​ឲ្យ​បែក​ធ្លាយ​រូប​ថត​ទាន់!

  • 2019-02-09 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ប្រើ​ទូរសព្ទ iPhone ភាគ​ច្រើន​មិន​ខ្វល់​ពី​កន្លែង​ដាក់​រូប​ថត​នោះ​ទេ អាង​តែ​ថត​ហើយ​ៗ លោត​ចូល Photos រួច​បើក​អនឡាញ​ចោល​រហូត ជា​ពិសេស​ភ្ជាប់​ជាមួយ iCloud Photo library ទៀត។ ទង្វើ​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​បាន​ឲ្យ​ដឹង​ថា ​ជា​ទង្វើ​ខុស​ឆ្គង​មួយ ​បើ​ជា​អ្នក​ជា​បុគ្គល​ល្បី ​អ្នក​រក​ស៊ី​ជំនួញ​ធំ ពេល​បែក​ធ្លាយ​រូប​ថត​ នោះ​អ្នក​នឹង​ខាត​បង់​ធំ។

​មាន​វិធី​ច្រើន​ដើម្បី​ការពារ​សុវត្ថិភាព​រូប​ថត​អ្នក តែ​ចំណុចខាង​ក្រោម​នេះ​ចង់​សង្កត់​ធ្ងន់​ឲ្យ​អ្នក​ចេះ​ប្រុង​ប្រយ័ត្ន​ទុក​មុន។

១) ​ចូល​ទៅ​បិទ ​iCloud Photo library

​iCloud Photo library មាន​តួនាទី Syncs(ចំលង) រាល់​រូប​ថត​របស់​អ្នក​ពេល​ថត​ហើយ​ទៅ​ទុក​លើ Apple Server ​បន្ទាប់​មក​វា​ចំលង​បន្ត​ទៅ​គ្រប់​ឧបករណ៍​ដែល​បាន log-in ក្នុង​គណនី​ AppleID ដែល​ដូច​គ្នា។ ដូច​នេះ ​បើ​អ្នក​មិន​ចង់​ឲ្យ​រូប​អ្នក​នៅ​លើ​ពពក​ដែល​គេ​អ្នក​គ្រប់​គ្រង ​អ្នក​គួរ​តែ​បិទ​ចោល​ទៅ ឬ​ការពារ​ករណី​គេ hack គណនី​បាន។

  • ចូល Setting
  • ចុច​លើ iCloud
  • ចុច​លើ Photos
  • ចុច​លើ ​iCloud Photo library រួច​បិទ។(ដូច​រូប)

២) ​ចុច​បិទ My Photo Stream

My Photo Stream ក៏​មាន​តួនាទី​រក្សាទុក​រូប​លើ​អនឡាញ​ដែរ ដូច​នេះ បើ​អ្នក​មិន​ស្ងប់​ចិត្ត សូម​បិទ​វា​ចោល​ចុះ។

  • ចូល Setting
  • ចុច​លើ iCloud
  • ចុច​លើ Photos
  • ចុច​លើ My Photo Stream រួច​បិទ(ដូច​រូប)។

៣) ​លុប​រូបភាព​ក្នុង Chat ឬ iMessege

Chat មាន​ច្រើន​ដូច​ជា Apple iMessenge, WeChat, Viber, Snapchat, WhatApp, Line និងMessenger ជាដើម​។ សូម​មាន​ទម្លាប់​កុំ​ទុក​រូប​ចោល ឬ​ចែក​រំលែក​រូប​ថត​នៅ​ទីនោះ​ច្រើន​ពេល បើ​អ្នក​បាន​ឆាត​ជាមួយ​អ្នក​មិន​ស្គាល់​ហើយ​គេ​យក​រូប​ថត​ទៅ​ធ្វើ​អ្វី​ផ្តេស​ផ្តាស នោះ​អ្នក​នឹង​មាន​បញ្ហា​ធំ​ហើយ។

៤) លុប Local Back-up ​

​មុខងារ​នេះ​មាន​ប្រយោជន៍ ជួយ​រក្សា​ទុក​រូប​ថត​អ្នក​ឲ្យ​នៅ​លើ​អនឡាញ ក៏​ប៉ុន្តែ​អ្នក​ក៏​មិន​គួរ Back-up រូប​ screenshot ការ​ងារ ឬ​របាយការណ៍​ផ្សេងៗ​ដាក់​លើ​នោះ​ច្រើន​ពេក​ដែរ។ ករណី​អ្នក​បាត់ iPhone គេ​អាច​ទាញ​រូប​អ្នក​ចេញ​ពី​កន្លែង​នោះ​មក​បាន​ដោយ​ងាយ ដូច​នេះ​សូម​លុប​វា​ចោល បើ​មិន​សូវ​ប្រើ(មើល​រូប)៕

អានបន្ត៖

ប្រភព៖ imore ប្រែ​សម្រួល៖ រក្សា

មតិយោបល់