• 2019-02-09 03:58:00
  • ចំណេះដឹង

កុំបើកលឿនពេក មកដឹងពី អត្ថន័យតួអក្សរនៅជាប់នឹងសំបកកង់

  • 2019-02-09 03:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលមានឡានជិះមួយចំនួនធំមិនបានដឹងហើយក៏មិនបានចាប់អារម្មណ៍ដែរនៅពេលដែលកង់រថយន្តចេះតែខូចធ្លុះធ្លាយ ប្រើមិនជាប់បានយូរ រហូតដល់មានពេលខ្លះបន្ទោសទៅក្រុមហ៊ុនអ្នកផលិតក៏មាន។

វាមានកត្តាជាច្រើនណាស់ដែលអាចបង្ករអោយកង់រថយន្តឆាប់អស់គុណភាពដូចជាកត្តាផ្លូវថ្នល់ ហើយបើសិនជាមិនបានដឹងពីអាត្រាល្បឿនកំណត់ដែលគេចែងអោយទេគឺកាន់តែធ្ងន់ធ្ងរហើយ។

ខាងក្រោមនេះគឺជាតារាង៖

  • ១. L ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 120 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ២. M ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 130 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ៣. N ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 140 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ៤. Q ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 160 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ៥. R ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 170 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ៦. S ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 180 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ៧. T ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 190 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ៨. U ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 200 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ៩. H ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 210 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ១០. V ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ១១. Z ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅតែក្រោម 270
  • ១២. W ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 270 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ១៣. Y ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 300 គីឡូម៉ែត្រក្នុងមួយម៉ោង
  • ១៤. (Y) ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត​​ 300 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ៕

អានបន្ត៖

ប្រភព៖ ទិញលក់រថយន្ត578

អត្ថបទ៖ រក្សា

មតិយោបល់