• 2019-02-08 07:42:04
  • ព័ត៌មាន

ប៉ាតង់​ថ្មី​របស់ Apple យក Touch ID មក​វិញ ប៉ុន្តែ​ស្កេន​លើ​អេក្រង់​

  • 2019-02-08 07:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ​សុវត្ថិភាព​ផ្ទៀងផ្ទាត់​ម្ចាស់​ស្មាតហ្វូន Touch ID ត្រូវ​បាន​ដក​ចេញ​ពី iPhone ​ជំនាន់ក្រោយៗ​ រាប់​ចាប់​ពី iPhone X, XS, XS Max និង XR ក្នុង​គោលបំណង​ឲ្យ​អេក្រង់​លាត​ពេញ​។ មុខងារ​សម្គាល់​មុខ ត្រូវ​បាន​ប្រើ​ជំនួស​។​ 

ប៉ាតង់​ថ្មី​មួយ Acoustic pulse coding for imaging of input surfaces ចេញ​ដោយ Apple នៅ United States Patent and Trademark Office បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ស្កេន​ម្រាមដៃ​លើ​អេក្រង់ ដែល​អាច​ស្កេន​ជាមួយ​រំ​ញ័រ កំណត់​ធាតុ​ដែល​សង្កត់​លើ​កញ្ចក់​អេក្រង់​។ Acoustic pulse ជា​វិធីសាស្ត្រ​មួយ​របស់ Apple អាច​ឲ្យ​អ្នក​ដាក់​ម្រាមដៃ​នៅ​ទីតាំង​ណា​ក៏​បាន​លើ​អេក្រង់ ប្រព័ន្ធ​នឹង​សម្គាល់​ដឹង​។ 

ប៉ាតង់​ថ្មី​នេះ​ហាក់​ស្រដៀង​នឹង​បច្ចេកវិទ្យា​ស្កេន​ម្រាមដៃ​បង្កប់​ក្រោម​អេក្រង់ Ultrasonic ដែល Qualcomm បាន​បំពាក់​ក្នុង Chip Snapdragon 855។ បើ Apple នាំ​មក​វិញ​នូវ​ជំនាន់​ថ្មី Touch ID ប្រព័ន្ធ Face ID ក៏​មិន​បាត់​ទៅ​ណា​ដែរ​។

Touch ID ថ្មី​នេះ​ប្រហែល​ជា​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់ នា​ពេល​ឆាប់ៗ​នេះ​ទេ ដោយ​ទិន្នន័យ​បង្ហាញ​ក្នុង​ប៉ាតង់​នេះ ស្ថិត​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ tomsguide ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់