• 2019-02-08 10:11:21
  • ព័ត៌មាន

Apple បិទ​ចោល​មុខងារ Do Not Track ក្នុង Safari ក្រោម​ហេតុផល​សុវត្ថិភាព​

  • 2019-02-08 10:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Do Not Track ជា​មុខងារ​មួយ​មាន​លើ Browser ភាគច្រើន ពេល​បើក​ប្រើ Browser នឹង​បញ្ជូន​ទិន្នន័យ Metadata ទៅ​កាន់​គេហទំព័រ ប្រាប់​កុំ​ឲ្យ​តាមដាន​សកម្មភាព​​របស់​អ្នក​។ មុខងារ​នេះ​បាន​ណែនាំ​ឲ្យ​ប្រើ​ក្នុង​ឆ្នាំ ២០០៩ ដោយ​ក្រុម​ស្រាវជ្រាវ​សិទ្ធិ​ឯកជន​។​

ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន Apple លុប​មុខងារ Do Not Track នេះ​ចេញ​ពី Browser Safari។ 

អ្នក​ផ្សព្វផ្សាយ ឬ​ជន​​មាន​បំណង​មិន​ល្អ អាច​ប្រើ Setting ​ក្នុង​ការ​តាមដាន​សកម្មភាព​របស់​អ្នក​លើ​ឧបករណ៍ ឬ​គេហទំព័រ ដែល​ផ្ទុយ​ពី​គោលបំណង​ពិតប្រាកដ​របស់​មុខងារ​នេះ​។ ហេតុផល​មួយ​ទៀត ដែល Apple លុបចោល​មុខងារ Do Not Track ដោយសារ​ផុត​កំណត់ ដោយ​មើល​ឃើញ​គម្រោង​នេះ​បាន​បញ្ចប់​កាល​ខែ​មុន ក្រោយ​មាន​បញ្ហា Support ជា​ច្រើន​ឆ្នាំ ពី​ក្រុមហ៊ុន​អ៊ីនធឺណិត​ធំៗ ដូចជា Google។ 

Apple ក៏​កំពុង​ធ្វើការ​លើ​មុខងារ​ការពារ​ទិន្នន័យ​ឯកជន​ក្នុង Safari ដោយ​បញ្ចូល​មុខងារ​ថ្មីៗ ធ្វើ​ឲ្យ​ពិបាក​ដល់​អ្នក​ផ្សព្វផ្សាយ​មាន​ដាន​សម្គាល់​អ្នក​ប្រើប្រាស់​នីមួយៗ ជាមួយ​លេខ​ Tracking Number មួយៗ​ផង​ដែរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់