• 2019-02-08 08:35:46
  • ព័ត៌មាន

មិន​ចង់​បែកធ្លាយ​រូប​សម្ងាត់ ម្ចាស់​ស្មាតហ្វូន Android ត្រូវ​ប្រញាប់​លុប App ទាំង​នេះ​ជា​បន្ទាន់

  • 2019-02-08 08:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សន្តិសុខ​បច្ចេកវិទ្យា Trend Micro ​បាន​រក​ឃើញ​​ប្រភេទ​កម្មវិធី​លើក​សម្រស់ (Beauty Camera) ទាំង ២៩ ​ចង់​លួច​យក​ទិន្នន័យ​រូបភាព​របស់​អ្នក​ប្រើប្រាស់។ បច្ចុប្បន្ន​បណ្តា App ទាំង​នោះ​សុទ្ធ​សឹង​ត្រូវ​បាន​លុប​ចេញ​ពី Play Store ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ព្រួយ​បារម្ភ​គឺកន្លងមក​មាន​ការ​ចុច Download រាប់​លាន​ដង​រួច​ទៅ​ហើយ។

​ក្នុង​ចំណោម​នោះ​បណ្តា App ខ្លះ​នៅ​ពេល​ដែល Install វា​នឹង​មាន​លោត​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឬ​រូបភាព​មាតិកា​អាសអាភាស​ពេល​អ្នក​ដោះ​សោ​អេក្រង់ ​ហើយ​ខ្លះ​ទៀត​ក៏​ទាញ​ឲ្យ​អ្នក​ប្រើ​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​គោលដៅ​លួច​យក​ទិន្នន័យ​ឯកជន​ភាព។

លើស​ពី​នេះ​ទៅ​ទៀត​ អំឡុង​ពេល​អ្នក​បើក​ប្រើ កែច្នៃ​រូបភាព កម្មវិធី​នោះ​ក៏​នឹង​លួច​បញ្ជូន​រូបភាព​ទាំង​អស់​របស់​អ្នក​ដោយ​សម្ងាត់​ទៅ​កាន់ Sever ឯកជន​មួយ​និង​ឆ្លើយ​ជា​សារ Error មួយ​ត្រលប់​មក​វិញ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ Update កម្មវិធី។

បែប​នេះ​ជៀសវាង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ បើ​ក្នុង​ចំណោម App ខាង​ក្រោម​មាន​ជាប់​ក្នុង​ស្មាតហ្វូន​របស់​អ្នក សូម​ប្រញាប់​លុប​ជា​បន្ទាន់៖

  • Pro Camera Beauty
  • Cartoon Art Photo
  • Emoji Camera
  • Artistic effect Filter
  • Art Editor
  • Beauty Camera
  • Selfie Camera Pro
  • Horizon Beauty Camera
  • Super Camera
  • Art Effects for Photo
  • Awesome Cartoon Art
  • Art Filter Photo
  • Art Filter Photo Effcts
  • Cartoon Effect
  • Art Effect
  • Photo Editor
  • Wallpapers HD
  • Magic Art Filter Photo Editor
  • Fill Art Photo Editor
  • ArtFlipPhotoEditing
  • Art Filter
  • Cartoon Art Photo
  • Prizma Photo Effect
  • Cartoon Art Photo Filter
  • Art Filter Photo Editor
  • Pixture
  • Art Effect
  • Photo Art Effect
  • Cartoon Photo Filter

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់