• 2019-02-07 22:11:00
  • ចំណេះដឹង

ធ្វើ​យ៉ាងម៉េច​ទៅ បើ Laptop មិន​សាក​ថ្ម​ពេល​ភ្ជាប់​អគ្គិសនី​

  • 2019-02-07 22:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

ពេល​ភ្ជាប់​អគ្គិសនី ជា​ធម្មតា​នឹង​មាន​ពន្លឺ​ក្បែរ​រន្ធ​ភ្ជាប់ ព្រម​ទាំង​សញ្ញា​រូប​រន្ទះ​ជាមួយ​ថ្ម​បង្ហាញ​នៅ​គែម​អេក្រង់​កុំព្យូទ័រ​។ វិធី​សាមញ្ញ និង​ងាយស្រួល​គឺ​យក​កុំព្យូទ័រ​ទៅ​ហាង​ជួសជុល ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​បន្តិច ជួនកាល​អាច​ដោះស្រាយ​បាន​ដោយ​ខ្លួន​ឯង​ត្រឹម​ប៉ុន្មាន​នាទី​។

ប្រាកដ​ថា​បាន​ភ្ជាប់​នឹង​អគ្គិសនី​

ប្រាកដ​ថា​ឆ្នាំង​សាក​ភ្ជាប់​នឹង​ប្រ៊ី​ភ្លើង​មាន​អគ្គិសនី ដោយសារ​ម្ចាស់​កុំព្យូទ័រ​មួយ​ចំនួន​បាន​ដោត​ឆ្នាំង​សាក​ចំ​រន្ធ​ប្រ៊ី​ខូច ទៅ​បន្ទុះ​ថា​មក​ពី​ថ្ម​ខូច​ទៅ​វិញ​។ 

ថ្ម​មាន​បញ្ហា​

បើ​ថ្ម​ភ្ជាប់​នឹង Laptop អាច​ដោះ​បាន​ងាយស្រួល សាក​ដោះ​ចេញ ហើយ​ចុច​ប៊ូតុង Power ឲ្យ​ជាប់ ១៥ វិនាទី ដើម្បី​សំអាត​សំណល់​ចរន្ត​ពី​ឧបករណ៍ ហើយ​ភ្ជាប់​នឹង​អគ្គិសនី ចុច​បើក​ប្រព័ន្ធ ដោយ​មិន​មាន​ថ្ម​។ 

បើ Laptop បើក​ប្រព័ន្ធ​ដំណើរការ​ធម្មតា បាន​ន័យ​ថា​ឆ្នាំង​សាក​មិន​មាន​បញ្ហា ហើយ​បញ្ហា​នោះ​ច្បាស់​ណាស់​គឺ​ថ្ម​។ អាច​សាក​ដោះ​ដាក់​ថ្ម​ចូល​ Laptop វិញ​ក្រែង​ដំណើរការ​​។ Laptop ខ្លះ​ពិបាក​ដោះ​ថ្ម​ចេញ​បន្តិច ដូចនេះ​អាច​ទិញ​ឧបករណ៍ មើល​ Youtube ពី​របៀប​ដោះ​បើ​ជឿជាក់​លើ​ខ្លួន​ឯង ឬ​ទៅ​ហាង​កុំព្យូទ័រ​ដោះ​ពិនិត្យ​។ 

ប្រាកដ​ថា​ប្រើ​រន្ធ USB-C បាន​ត្រឹមត្រូវ​

USB-C បាន​ក្លាយ​ជា​រន្ធ​ភ្ជាប់​ឧបករណ៍​ខុសគ្នា​ស្តង់ដារ​មួយ ក្នុង​ការ​បញ្ជូន​ទិន្នន័យ និង​សាក​ថ្ម​។  ស្តង់ដារ​រន្ធ​ភ្ជាប់​នេះ​សម្រាប់​ឧបករណ៍​មាន​កម្រាស់​ស្តើង ប៉ុន្តែ​អាច​នឹង​ងាយស្រួល​ច្រលំ​។ ក្រុមហ៊ុន​ផលិត​មួយ​ចំនួន​បាន​ប្រើ​រន្ធ USB-C ត្រឹម​បញ្ជូន​ទិន្នន័យ​ប៉ុណ្ណោះ មិន​មាន​លទ្ធភាព​សាក​ថ្ម​នោះ​ទេ​។ ពេល​ត្រូវការ​សាក​ថ្ម​គួរ​ពិនិត្យ​សញ្ញា​រូប​ថ្ម​ក្បែរ​នឹង​រន្ធ​ភ្ជាប់ សម្គាល់​លទ្ធភាព​អាច​សាក​បាន​។ 

គួរ​ប្រាកដ​ថា ខ្សែ​ឆ្នាំង​សាក​មិន​ដាច់ ឬ​ខូច​ទ្រង់ទ្រាយ បណ្តាល​ឲ្យ​ចំណែក​ខ្សែ​ណា​មួយ​ដាច់​ចរន្ត​មិន​ដំណើរការ អាច​ខ្ចី​ឆ្នាំង​សាក​មិត្តភក្ដិ​សាក​មើល​បាន​។ 

ពិនិត្យ​មើល​រន្ធ​ភ្ជាប់​

គួរ​ប្រាកដ​ថា​រន្ធ​ភ្ជាប់​ពី​ដុយ​ឆ្នាំង​សាក ឬ​នៅ​ជាប់ Laptop មិន​មាន​ធូលី​ដី ដោយ​ប្រើ​ច្រាស​ដុស​ធ្មេញ​ស្ងួត​ធ្វើការ​សម្អាត​ថ្មមៗ​។

ថ្ម​កើន​កម្តៅ​

ពេល​សីតុណ្ហភាព Laptop កើន​កម្តៅ Sensor ថ្ម​ប្រហែល​ផ្អាក​ដំណើរការ ដោយ​ប្រាប់​ប្រព័ន្ធ​ថា​ថ្ម​បាន​សាក​ពេញ ឬ​ពេញ​ដោយ​ខុស​ឆ្គង បណ្តាល​ឲ្យ​ការ​សាក​មាន​បញ្ហា​។ អាច​សម្គាល់​បាន សុខៗ​ប្រព័ន្ធ​បិទ ដើម្បី​ការពារ​ថ្ម​កើន​កម្តៅ និង​ឆេះ​។ បើ​សម្គាល់​ថា Laptop ឡើង​កម្តៅ គួរ​បិទ​ប្រព័ន្ធ ទុក្ខ​មួយ​ស្របក់​ឲ្យ​ចុះ​ត្រជាក់ មុន​ពេល​សាក​ថ្ម​បើក​ប្រើប្រាស់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់