• 2019-02-05 06:30:00
  • ចំណេះដឹង

មក​មើល​គេ​ប្ដូរ​កង់​យន្តហោះ Boeing 747 នេះ​ម្ដង​មើល ស្រួល​ឬ​លំបាក​ម្ដេច​ខ្លះ?

  • 2019-02-05 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្ដូរ​កង់​យានយន្ត​រមែង​កើត​មាន​ឡើង តួ​យ៉ាង​ដូច​ជា​ពេល​បែក​កង់ ឬ​ក៏​ការ​សង្កេត​ឃើញ​ថា​សម្បក​មាន​សភាព​ចាស់​ខ្លាំង​អាច​បែក​ជា​យថា​ហេតុ ដែល​វា​ជា​កាតព្វកិច្ច​របស់​អ្នក​ប្រើប្រាស់​កង់ ម៉ូតូ និង​រថយន្ត។

មិន​ខុស​គ្នា​ពី​រឿង​ខាង​លើ​នេះ​ដែរ ការ​ប្ដូរ​កង់​យន្តហោះ​ដឹង​អ្នក​ដំណើរ​ធុន​ធំ​ដូចជា Boeing 747 ជា​ដើម សុទ្ធ​សឹង​តែ​ជា​កាតព្វកិច្ច​ចាំ​បាច់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់ ដើម្បី​ធានា​បាន​សុវត្ថិភាព​ក្នុង​ការ​ហោះ​ឡើង និង​ពេល​ចុះ​ចត ដែល​វា​ទាមទារ​ឲ្យ​ក្រុម​វិស្វករ​របស់​ខ្លួន​ពិនិត្យ​មើល​សភាព​កង់​របស់​យន្តហោះ ឲ្យ​បាន​ទៀត​ទាត់ និង​ត្រូវ​ផ្លាស់​ប្ដូរ​ថ្មី​ភ្លាម ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជាយថាហេតុ។

ជាក់​ស្ដែង ក្រុមហ៊ុន​អាកាសចរណ៍ Virgin Atlantic បាន​ចេញ​ជា​វីដេអូ Timelapse ជា​ការ​សង្ខេប​នៃ​ការ​ប្ដូរ​កង់​យន្តហោះ Boeing 747 អាយុ ១៨ ឆ្នាំ​មួយ​របស់​ខ្លួន នៅ​ឯ​អាកាស​យានដ្ឋាន Gatewick នៅ​ចក្រភព​អង់គ្លេស ដោយ​ក្រុម​វិស្វករ​ជំនាញ។ យនយន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ធុន​ធ្ងន់​ដូច​ជា Boeing 747 នេះ ដែល​ផ្ទុក​អ្នក​ដំណើរ​បាន ៤១៦ នាក់ មាន​កង់​សរុប​ដល់​ទៅ ១៨ កង់​ឯណោះ ដែល​កង់​នីមួយៗ​មាន ទម្ងន់​ជាង ២២៧ គីឡូក្រាម​ និង​មាន​អង្កត់​ផ្ចិត​ដល់​ទៅ ៥៦ អ៊ីញ។

នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​មាន​ប្រដាប់​កើ​ជើង​យន្តហោះ ឲ្យ​ឡើង​ខ្ពស់​ដូច​កើ​តួ​ឡាន ដើម្បី​ប្ដូរ​កង់​រថយន្ត​ដូច្នោះ​អ៊ីចឹង។ ក្រោយ​ពី​កង់​ត្រូវ​បាន​ប្ដូរ​រួចរាល់​ហើយ គេ​ត្រូវ​បញ្ចូល​ឧស្ម័ន នីត្រូសែន ​ដល់​ទៅ ២០០psi (pounds per square inch) ទើប​គេ​ទម្លាក់​កង់​នេះ ប្រើប្រាស់។

ចង់​ដឹង​ថា​ដំណាក់​កាល​ប្ដូរ​កង់​យន្តហោះ Boeing 747 ដូច​ម្ដេច​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Geek.com ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់