• 2019-02-05 02:55:00
  • ព័ត៌មាន

ម្តង​នេះ​ប្លែក! លេចវីដេអូ​គំរូ​រាង iPod Touch ជំនាន់​ទី ៧ ​ប្រើ​សុទ្ធ​តែ​កាមេរ៉ា​មុខ​ពីរ​គ្រាប់

  • 2019-02-05 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ Concept ថ្មី​មួយ​នៃ iPod Touch ជំនាន់​ទី ៧ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ​ក្រោយ​អ្នក​រចនា Hasan Kaymak ​ច្នៃប្រឌិត​បង្ហាញ​នូវ​ការ​យល់​ឃើញ​តាម​រយៈ​ការ​ស្រមើស្រមៃ​មុន​ដល់​ថ្ងៃ​ដាក់​បង្ហាញ​ផ្លូវការ​នៃ​សំណាក់​ក្រុមហ៊ុន Apple។

ប្រភព​បាន​ជឿជាក់​ថា​ iPod Touch ​សេរ៊ី​ឆ្នាំ ២០១៩ នេះ​នឹង​វិវត្ត​អេក្រង់​ធំ​ជាង​មុន​ឡើង​ដល់ ៧ អ៊ីញ​មាន​ប្រើប្រាស់​បន្ទះ​ឈីប​ធុន​ខ្ពស់ A12 Bionic ត្រូវ​ប៉ាន់​សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ក្រាហ្វិក​ធំ​ដូច​ជា PUBG និង Fortnite។ លើស​ពី​នេះ​មាន​រន្ធ​បញ្ចេញ​សំឡេង​ប្រភេទ Dual Speaker ​គាំទ្រ​ការ​សាក​ថ្ម​ដោយ​ប្រើ​រន្ធ USB Type C ​ជាមួយ​មុខងារ Face ID បន្សំ​កាមេរ៉ា​មុខ​ដល់​ទៅ​ពីរ​គ្រាប់។ រចនា​តួ​ខ្លួន​ទម្រង់​ដូច​ជា iPhone XR ​មាន​ពណ៌​លាយ​ឡំ​ច្រើន​ជម្រើស​សម្រាប់​អតិថិជន។

ចចាមអារ៉ាម​កន្លង​ទៅ​សន្មត​យ៉ាង​ច្បាស់​ថា​ឆ្នាំ​នេះ​ពិត​ជា​នឹង​មាន iPod Touch សេរ៊ី​ថ្មី​យ៉ាង​ពិត​ប្រាកដ​មែន ព្រោះ​លេច​តម្រុយ​តាម​រយៈ​កូដ​ក្នុង​ប្រព័ន្ធ iOS 12.2 ​ប៉ុន្តែ​កាលបរិច្ឆេទ​បង្ហាញ​ខ្លួន​ជាក់លាក់​បែប​ណា​នោះ យើង​នឹង​រង់ចាំ​អុត​មើល​ទាំង​អស់​គ្នា។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់