• 2019-02-04 04:29:56
  • ព័ត៌មាន

iPhone ឆ្នាំ ២០២០ អាច​នឹង​បំពាក់​កាមេរ៉ា 3D ផលិត​នៅ​អ៊ីស្រាអែល​

  • 2019-02-04 04:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុង​រៀបចំ​គម្រោង​បំពាក់​កាមេរ៉ា 3D ទៅ​កាន់​ទូរសព្ទ​នៅ​ដើម​ឆ្នាំ​ក្រោយ​។ នេះ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​កាមេរ៉ា​ស្កេន​ទិដ្ឋភាព​ជុំវិញ ដែល​អាច​ប្រើ​ទូរសព្ទ​សម្រាប់​គោលដៅ AR (Augmented Reality)។ តម្រង់​កាមេរ៉ា​ទៅ​លើ​ប្លង់​ណា​មួយ នឹង​មាន​ព័ត៌មាន​មួយ​ចំនួន​បង្ហាញ​លើ​នោះ​។ 

ឆ្នាំ ២០១៧ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​នេះ​បាន​ទិញ​យក​ក្រុមហ៊ុន RealFace របស់​អ៊ីស្រាអែល ដែល​ផ្តល់​នូវ​បច្ចេកវិទ្យា​អាច​ប្រើ​ផ្ទៃ​មុខ​ដោះ​សោ​ចូល​ប្រើ​ទូរសព្ទ ត្រឹម​ក្រឡេក​មើល​អេក្រង់​។ អាច​ធ្វើ​បែប​នេះ​បាន ដោយ​ប្រើ​កាមេរ៉ា​មុខ 3D មាន​សមត្ថភាព​តិច អាច​សម្គាល់​ធាតុ​នៅ​ខាងមុខ​បាន ១ ឬ ២ ហ្វីត​ប៉ុណ្ណោះ​។ Lens ថ្មី​ឆ្នាំ ២០២០ អាច​នឹង​បំពាក់​នៅ​ខ្នង​ទូរសព្ទ អាច​សម្គាល់​ធាតុ​ខាងមុខ​បាន​ដល់​ទៅ ១៥ ហ្វីត​។ ការ​រចនា​កាមេរ៉ា​នេះ​អាច​ស្កេន​ទិដ្ឋភាព​បង្កើត​ជា​ទម្រង់​បី​វិមាត្រ​នៃ​ទិដ្ឋភាព​ពិត​ប្រាកដ​។

វីដេអូ៖

Apple មាន​វិស្វករ​ចំនួន ១ ០០០នាក់​ក្នុង​ប្រទេស​អ៊ីស្រាអែល កំពុង​ធ្វើការ​លើ​បច្ចេកវិទ្យា AR (Augmented Reality)។ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ចំនួន​បី​របស់ Apple ក្នុង​ប្រទេស​អ៊ីស្រាអែល បន្ត​ពង្រីក​ទំហំ​ការងារ ដោយ​មាន​ប្រកាស​ជ្រើសរើស​បុគ្គលិក​បន្ថែម ១៥៤ មុខ​តំណែង​។

Apple មាន​ទម្លាប់​មួយ​ពេល​ចេញ​ម៉ូដែល​ទូរសព្ទ​ថ្មី ដោយ​មាន​ការ​ផ្លាស់ប្ដូរ​តិចតួច​បង្កើន​សមត្ថភាព​នៅ​ឆ្នាំជា​លេខ​សេស​។ យុទ្ធសាស្ត្រ​នេះ​ហៅថា tick-tock ដោយ​ឆ្នាំ ២០១៨ ជា tick និង​ឆ្នាំ ២០១៩ ជា tock។ ឆ្នាំ ២០២០​ ជា tick ដូចនេះ​នឹង​មាន​ការ​កែប្រែ​ធំ ហើយ​កាមេរ៉ា AR អាច​នឹង​មាន​។ 

វីដេអូ៖

អំឡុង​ពេល​ទស្សនកិច្ច​មួយ​នៅ​អ៊ីស្រាអែល លោក​ Tim Cook លើក​ឡើង​ថា Apple ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដោយសារ​វិស្វករ​មាន​ទេពកោសល្យ និង​មនុស្ស​មាន​ភាព​ច្នៃប្រឌិត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ fromthegrapevine ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់