• 2019-02-03 04:25:00
  • ផលិតផលថ្មី

បែក​ធ្លាយ​កាមេរ៉ា​មុខ​ Vivo V15 Pro ​​មាន​កុយ ខណៈ​​ក្រោយ 48MP+8MP+5MP

  • 2019-02-03 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​គេ​ហទំព័រ GMSmarena គេ​ឃើញ​បែក​ធ្លាយ​រូប posters ផ្ដោត​សំខាន់​លើ​កាមេរ៉ា​មុខ 32 MP ខណៈ​កាមេរ៉ា​ក្រោយ​មាន​បី​គ្រាប់​ទំហំ 48MP, 8MP និង5MP។

បន្ថែម​លើ​នេះ vivo V15 Pro ជា​ស្មាតហ្វូន​ដំបូង​របស់ Vivo ដែល​បាន​ប្រើ​បន្ទះ Chip Snapdragon 675 ហើយ​វា​ត្រូវ​គេ​រំពឹង​ថា ជា​គូប្រជែង Redmi Note 7 Pro និង Motorola P40 ដែល​មាន​កាមេរ៉ា​ក្រោយ​ទំហំ 48MP ផង​ដែរ។

Flagship របស់ Vivo មួយ​នេះ​នឹង​មាន​អេក្រង់ Super AMOLED បង្កប់​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ និង​មិន​មាន​កាមេរ៉ា​តំណក់​ទឹក ឬ​ឆក​ទេ។

បើ​តាម​ GMSmarena ទូរសព្ទ V15 Pro នឹង​បង្ហាញ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ហើយមាន​តម្លៃ​ប្រហាក់ប្រហែល ៣៥០ ដុល្លារ​​មួយ​គ្រឿង សម្រាប់​ RAM ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់