• 2019-02-03 02:18:00
  • ព័ត៌មាន

Tesla ចាប់ផ្តើម​លក់​រថយន្ត Model 3 តម្លៃ​ទាប​ក្នុង​ប្រទេស​ចិន​

  • 2019-02-03 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​អាមេរិក Tesla បាន​លើក​ឡើង​ថា ខ្លួន​នឹង​ចាប់ផ្តើម​បើលទទួល​ការ​បញ្ជា​ទិញ​ក្នុង​ប្រទេស​ចិន សម្រាប់​ជំនាន់​រថយន្ត Model 3 តម្លៃ​ទាប។ 

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​បន្ត​ថា អតិថិជន​ក្នុងប្រទេស​មហាអំណាចសេដ្ឋកិច្ចទី២នេះ ​អាច​​​បញ្ជា​ទិញ​រយៈពេល​យូរ ចំពោះ​រថយន្ត Model 3 ដែល​មាន​តម្លៃ​ចាប់ផ្តើម​ប្រហែល ៦៤ ៣០០​ ដុល្លារ​ ហើយ​ក្រុមហ៊ុន​ ​មាន​គម្រោង​នាំ​រថយន្ត Model 3 ដល់​ដៃ​អតិថិជន​​នា​ខែ​មីនា​ឆ្នាំ​នេះ​។ 

Tesla បាន​កែប្រែ​តម្លៃ​រថយន្ត​​ផលិត​នៅ​អាមេរិក​ លក់​នៅ​ប្រទេស​ចិន ដើម្បី​ឲ្យ​សមស្រប​នឹងកម្រិត​ជីវភាព​ក្នុង​ប្រជាជន និង​ជំរុញ​ការ​លក់​។ បន្ថែមលើនេះ ក្រុមហ៊ុន​​ចង់​ចាប់ផ្តើម​បង្កើត​រោងចក្រ​ផលិត​ នៅ​ក្នុងទីក្រុង​សៀងហៃ​ក្នុង​ឆ្នាំ​២០១៩ ផងដែរ ក្នុងគោលដៅ​បង្កើត​រថយន្ត Model 3 ឱ្យបានចំនួន ៣ ០០០ គ្រឿង​ក្នុង​មួយ​សប្តាហ៍​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Reuters ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់