• 2019-01-31 03:26:59
  • ផលិតផលថ្មី

ស្មាតហ្វូន​ថ្មី Redmi Go ​ប្រើ​ដល់ Android 8.1 តែតម្លៃ​មិន​ដល់ ១០០ ដុល្លារ​ទេ

  • 2019-01-31 03:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

ក្រុមហ៊ុន Xiaomi ​បាន​ប្រកាស​ផ្សាយ​នូវ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី Redmi Go ​ប្រើប្រាស់​ប្រព័ន្ធ​ Android Go ​តែ​ស្ថិត​ក្នុង​តម្លៃ​ទាប​ក្រោម ១០០ ដុល្លារ។ ​ប្រភេទ​ស្មាតហ្វូន​សន្សំ​ថវិកា​ម៉ូឌែល​នេះ​ក៏​នឹង​មាន​ដំឡើង​ជា​ស្រេច​នូវ​កម្មវិធី​មួយ​ចំនួន​របស់ Google ដូច​ជា Gmail Go និង YouTube មក​ពី​ក្នុង​ម៉ាស៊ីន​ស្រាប់ ដើម្បី​ជួយ​សម្រួល​អង្គ​ផ្ទុក​ម៉ាស៊ីន​ឲ្យ​សល់​ធំ​ជាង​ធម្មតា។

បំពាក់​អេក្រង់​ទំហំ ៥ អ៊ីញ​កម្រិត 720p ​មាន​កាមេរ៉ា​ក្រោយ​ទោល​ទំហំ 8MP និង​ខាង​មុខ​ទំហំ 5MP ​ជាមួយ​ថាមពល​ថ្ម​ ៣ ០០០mAh។ របាយការណ៍​ពី WinFuture បាន​ឲ្យ​ដឹង​ថា Redmi Go ​បំពាក់​នូវ​ឈីប Snapdragon 425 ​អម CPU Quad-core ល្បឿន​ដល់ ១,៤GHz ដោយ​មាន RAM 1GB និង​អង្គ​ផ្ទុក 8GB ​អាច​បន្ថែម​ microSD ពី​ខាង​ក្រៅ។

មិន​មាន​គម្រោង​ច្បាស់លាស់​ក្នុង​ការ​ចេញ​លក់​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក ប៉ុន្តែ​ទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​គេ​ដឹង​ថា​ក្រុមហ៊ុន Xiaomi ​អាច​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ​ជាមួយ​តម្លៃ​ប្រមាណ ៨០ អឺរ៉ូ​ឬ​ក្បែរ ៩១,៥ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់