• 2019-01-30 04:15:00
  • ផលិតផលថ្មី

នារី​ម្នាក់​បែក​គំនិត​ឆ្នៃ​ក្រវិល​សម្រាប់​ដាក់ AirPods កុំ​ឲ្យ​ជ្រុះ​បាត់​ពិបាក​រក​ (មាន​វីដេអូ)

  • 2019-01-30 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាស​ឥត​ខ្សែ​ឆ្កុយ​របស់ Apple គឺ AirPods គឺ​ជា​កាស Wireless ដ៏​ពេញ​និយម​បំផុត​មួយ​លើ​ពិភព​លោក ថ្មី​បើ​កាស​នេះ លេច​មុខ​ចេញ​តាំង​តែ​ពី​ចុង​ឆ្នាំ ២០១៦ ជាង ២ ឆ្នាំ​ទៅ​ហើយ​ក្ដី។ ប៉ុន្តែ មាន​បញ្ហា​មួយ​ដែល​អ្នក​ប្រើប្រាស់ AirPods តែង​តែ​ជួប​ប្រទះ​គឺ កាស​នេះ​ងាយ​នឹង​ជ្រុះ ទោះ​បី​ជា​អ្នក​ខ្លះ​មាន​ទម្រង់​ត្រចៀក​ដែល​ដាក់ AirPods បាន​ជាប់​យ៉ាង​ណា​ក្ដី ក៏​អាច​មាន​ហេតុ​ការណ៍​ជ្រុះ​បាត់​កើត​ឡើង​ហើយ​ពិបាក​នឹង​រក ដោយ​ដារ​កាស​នេះ​មាន​ទំហំ​តូច​ប្រមាណ​ត្រឹម ១ អ៊ីញ​តែ​ប៉ុណ្ណោះ។

យ៉ាងណាមិញ ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​ច្នៃ​ម៉ូដ​អាយុ ២២ ឆ្នាំ​ម្នាក់​ឈ្មោះ Gabrielle Reilly បាន​ឆ្នៃ​ក្រវិល​មួយ​ប្រភេទ​សម្រាប់​ស្រី​ៗ ដែល​មិន​ត្រឹម​តែ​សម្រាប់​ការ​តែង​លម្អ​ប៉ុណ្ណោះ​ទេ តែ​ក្រវិល​នោះ​ក៏​អាច​ធ្វើ​ជា​ធ្នាក់​ដាក់​កាស AirPods កុំ​ឲ្យ​ជ្រុះ​ផង​ដែរ។

កាស​នេះ​ត្រូវ​បាន Gab ឲ្យ​ឈ្មោះ​ថា Airrings ដែល​នាង​ដាក់​លក់​ក្នុង​តម្លៃ ២០ ដុល្លារ។ ហេតុ​ផល​ដែល​ធ្វើ​ឲ្យ Gab មាន​គំនិត​ផលិត​ក្រវិល Airrings នេះ​ឡើង​ គឺ​មាន​ហេតុ​ផល​តាម​ដំណាក់​កាល ដោយ​ដំបូង​នាង​មាន​កាស​ខ្សែ​ Beats ជា​ច្រើន​តែ​ឆ្មា​របស់​នាង​តែង​តែ​អង្គាម​ខ្សែ​កាស​នាង​ដាច់​ខ្ទេច។ ក្រោយ​មក​នាង​ក៏​ប្ដូរ​មក​ប្រើ​កាស​ឥត​ខ្សែ ដើម្បី​កុំ​ឲ្យ​ឆ្មា​នាង​មាន​អី​ខាំ​ទៀត ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ AirPods ងាយ​នឹង​ជ្រុះ ហើយ​ពិបាក​រក។ នេះ​ជា​ហេតុផល​ដែល​នាង​សម្រេច​ចិត្ត​ឆ្នៃ​ក្រវិល​ចេញ​ជា Arirings នេះ​ឡើង។

ម៉ូត​ក្រវិល​នេះ មាន​ភាព​ទាក់​ទាញ ដោយ​វា​មាន​កន្ទុយ​សម្រាប់​ស្រោមបចុង​កាស AirPods ជាប់​ល្អ​មិន​ឲ្យ​ជ្រុះ​បាន។ លើស​ពី​នេះ​ទៅទៀត ពេល​ដាក់ AirPods ជាប់​នឹង​ក្រវិល Airrings នេះ​ទៅ វា​ដូច​ជា​ម៉ូត​ថ្មី​កាន់​តែ​ទាក់​ទាញ​ទៅ​ទៀត។ ចង់​ដឹង​ថា​វា​មាន​រូប​រាង​យ៉ាងណា អាច​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Mashable ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់