• 2019-01-30 02:31:00
  • គន្លឹះ

ចង់​ដាក់ Google នៅ​លើ​ទំព័រ​ដើម Browser មិន​ពិបាក​ទេ​

  • 2019-01-30 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Search Engine របស់ Google មាន​ការ​និយម​បំផុត ក្នុង​ការ​ស្រាវជ្រាវ​ចំណេះដឹង​លើ​អ៊ីនធឺណិត​ពី​បណ្តាល​គេហទំព័រ​នានា​។ 

ដើម្បី​ឲ្យ​កាន់​តែ​ងាយស្រួល​ប្រើប្រាស់ អាច​កំណត់​គេហទំព័រ Google.com ជា​ទំព័រ​ដើម​លើ Browser ប្រើ​បាន​ទាំង Desktop និង Mobile។​

Google Chrome

ចុច​លើ​សញ្ញា​ចុច​បី​ត្រួត​គ្នា​នៅ​ផ្នែក​លើ​ខាង​ស្តាំ​កម្មវិធី Browser > Settings > Appearance។ ចុច​ប៊ូតុង​បើក​ក្បែរ​នឹង​ជម្រើស Show Home Button > ចុច​យក​ប្រអប់​មួយ​ក្បែរ​ប្រអប់​អក្សរ រួច​វាយ​បញ្ចូល​ពាក្យ www.google.com ហើយ​បិទ​បើក​កម្មវិធី​ជាមួយ​ទំព័រ​ដើម​ថ្មី​។

Microsoft Edge

ជ្រើសរើស​យក​សញ្ញា​ចុច​បី​តម្រៀប​គ្នា​នៅ​ផ្នែក​លើ​ខាងស្តាំ​កម្មវិធី Browser > Settings > ត្រង់​ផ្នែក Open Microsoft Edge with ជ្រើសរើស​យក A specific page or pages ហើយ​បញ្ចូល​ពាក្យ http://www.google.com នៅ​ក្នុង​ប្រអប់ រួច​ចុច​លើ​ប៊ូតុង Save។ 

អ្នក​ក៏​អាច​ឲ្យ​កម្មវិធី Edge បើក​ម្តង Tabs ពីរ​ផង​ដែរ ដោយ​ចុច​លើ Add new page និង​បញ្ចូល​ជម្រើស​គេហទំព័រ​ទី​ពីរ​។ 

Internet Explorer

ចុច​យក​សញ្ញា​មួយ (Small Gear icon) នៅ​ផ្នែក​លើ​ខាងស្តាំ​កម្មវិធី Browser > Internet Options។ នៅ​ក្រោម Tab ឈ្មោះ General អាច​បន្ថែម​ទំព័រ​ដើម​ថ្មី​បាន​ចូល​ទៅ​ប្រអប់​​នៅ​ផ្នែក​ខាងលើ​។ លុប​ចោល​អ្វី​ក្នុង​នោះ និង​បញ្ចូល http://www.google.com ហើយ​ចុច​យក OK។ អាច​បិទ និង​បើក​កម្មវិធី​នឹង​ឃើញ​ទំព័រ​ដើម​ថ្មី​នេះ​។ 

Firefox

ចុច​លើ​សញ្ញា​បន្ទាត់​ត្រួត​គ្នា​បី នៅ​ផ្នែក​លើ​ខាងស្តាំ > Options > Home > នៅ​ក្រោម​ផ្នែក Homepage and new windows ចុច​យក Custom URLs ហើយ​បញ្ចូល​ពាក្យ http://www.google.com ដើម្បី​ធ្វើ​ជា​ទំព័រ​ដើម​។

Safari

ចុច​យក​ជម្រើស Safari > Preferences > General > នៅ​ត្រង់​ផ្នែក Homepage វាយ​បញ្ចូល​ពាក្យ www.google.com ហើយ​ចុច Enter។ 

Android

ចំពោះ​កម្មវិធី Chrome ចុច​លើ More > Settings > Homepage បើក​ជម្រើស​នេះ និង​បញ្ចូល​ពាក្យ http://www.google.com រួច​ចុច Save។ 

ចំពោះ​កម្មវិធី Firefox ចុច​លើ More > Settings > General > Home > Set a Homepage > Custom ហើយ​បញ្ចូល​ពាក្យ http://www.google.com។ 

iOS

iPhone មិន​អាច​កំណត់​ទំព័រ​ដើម​បាន​ទេ មិន​ថា Safari ឬ Browser ផ្សេង ដូចជា Chrome។ ប៉ុន្តែ​អាច​បង្កើត​ជា​ Shortcut បង្ហាញ​លើ​បញ្ជី​កម្មវិធី​ងាយស្រួល​ប្រើ​បាន​។ 

បើ​ចូល​គេហទំព័រ Google.com លើ Safari។ នៅ​ផ្នែក​ខាងក្រោម ចុច​យក icon សញ្ញា​ព្រួញ​តម្រង់​​ទៅលើ > Add to Home Screen។ ពេល​ត្រូវការ អាច​ចុច​លើ icon កម្មវិធី​ភ្ជាប់​ជាមួយ​ទំព័រ​ដើម​បាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់